ព័ត៌មានអន្តរជាតិ ៖ អតីតប្រធានក្រុមហ៊ុន សណ្តែកដី ដែលមានទីតាំង នៅក្នុង រដ្ឋ Georgia សហ រដ្ឋអាមេរិកនោះ ត្រូវបានកាត់ទោស ជាប់ពន្ធនាគារ រយៈពេល ២៨ ឆ្នាំ នៅថ្ងៃច័ន្ទកន្លងទៅនេះពាក់ព័ន្ធនឹងការផ្ទុះឡើង នៃរឿងអាស្រូវ សណ្តែកដី មានផ្ទុក សារជាតិ បាក់តេរី salmonella ដែលបាន សម្លាប់ មនុស្ស ៩ នាក និងរាប់រយនាក់ផ្សេងទៀត ធ្លាក់ខ្លួនឈឺ ខណៈ ការចោទប្រកាន់ដាក់ពន្ធ នាគារ ពាក់ព័ន្ធរឿងអាស្រូវ សុវត្ថិភាពចំណីអាហារ មួយនេះ គឺជាករណ៏ដ៏កម្រ ។
វ័យ ៦១ ឆ្នាំ លោក Stewart Parnell គឺជាអតីតប្រធានក្រុមហ៊ុនទទួលបន្ទុកឃ្លាំមើលសង្វាក់ផលិត កម្មសាជីវកម្ម Peanut Corporation of America ខណៈប្អូនប្រុសរបស់លោក Michael Parnell វ័យ ៥៦ ឆ្នាំ ជា ឈ្មួញ កណ្តាល ស្បៀងអាហារ តាំងនាមអោយក្រុមហ៊ុន ត្រូវរង នូវការចោទប្រកាន់ អំឡុងខែ កញ្ញា ឆ្នាំ ២០១៤ ពីបទ ពាក់ព័ន្ធរឿងអាស្រូវ សណ្តែកដីផ្ទុកវីរុស salmonella រហូតមាន ជាការចែកចាយដល់ដៃ អតិថិជន ឈានទៅដល់ករណីស្លាប់បាត់បង់ជីវិត មនុស្ស ៩ នាក់ និងរាប់ រយនាក់ ធ្លាក់ខ្លួនឈឺ ។ ករណី រកឃើញ បាក់តេរី salmonella មាននៅក្នុង ផលិតផលសណ្តែកដី នៃក្រុមហ៊ុនសាជីវកម្មខាងលើ នាំអោយមានការ ហៅ ត្រលប់មកវិញ ពោលប្រមូលផលិតផលត្រ លប់មកវិញ ទ្រង់ទ្រាយធំបំផុត ក្នុងទំព័រ ប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិក ដែលបង្ខំអោយ ក្រុមហ៊ុន សាជីវកម្ម បង្ខំប្រកាសលក់ក្រុមហ៊ុន ក្នុងតម្លៃថោក ។ អង្គចៅក្រម សហរដ្ឋ អាមេរិក លោក Louis Sands បានសម្រេចផ្តន្ទាទោស លោក Michael Parnell ជាប់ពន្ធនាគារ រយៈពេល ២០ ឆ្នាំ ខណៈ លោក Mary Wilkerson អតីតអ្នកគ្រប់គ្រង គុណភាព ផលិតផល ត្រូវជាប់ទោស ជាប់ ពន្ធនាគារ រយៈពេល ៥ ឆ្នាំ ។ នាយកដ្ឋាន យុត្តធម៌ សហរដ្ឋអាមេរិក លើកឡើងអោយដឹងថា ការសម្រេច ផ្តន្ទាទោស អតីតប្រធានក្រុមហ៊ុន លោក Stewart Parnell គឺជាការផ្តន្ទាទោស ករណីធំបំផុត ក្នុង ប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិក នៃរឿងអាស្រូវ សុវត្ថិភាពចំណីអាហារ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA