CamNews

ព័ត៌មានអន្តរជាតិ 

Updated : ៣ នាក់ស្លាប់ នៅក្នុងហាង កាហ្វេ មានការចាប់ចំណាប់ខ្មាំង​ ក្រោយកម្លាំង កុម៉ង់ដូ សម្រុកចូល

- អាន ៖ អាសន្ន ហើយ ៖ វិនាទីនេះ ខ្មាន់កាំភ្លើង កំពុងចាប់ជម្រិត មនុស្សនៅឡើយ (មានវីដេអូ ផ្សាយផ្ទាល់ ជាពិសេស)

- អាន ៖ ផ្ទុះអាវុធ នៅហាងកាហ្វេ កណ្តាលក្រុង ខណៈ ខ្មាន់កាំភ្លើង ចាប់ជម្រិត ចំណាប់ខ្មាំង ច្រើននាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ មនុស្ស ២ នាក់បានស្លាប់ ខណៈខ្មាន់កាំភ្លើង អ៊ីស្លាម ម្នាក់ផ្សេងទៀត​បានស្លាប់បាត់ បង់ជីវិតដូចគ្នាដែរ ក្រោយពី កងកម្លាំងប៉ូលីស កុម៉ង់ដូ សម្រុកចូល ហាងកាហ្វេ   មួយកន្លែង ក្នុងទីក្រុង ស៊ីដនី ប្រទេសអូស្រ្តាលី ដើម្បីបញ្ជប់ ករណីចាប់ចំណាប់ខ្មាំង រយៈពេលដល់ទៅ ១៦ ម៉ោងមកនេះ ។

ប្រភពសារព័ត៌មានពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថាជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងពីរនាក់នោះ ម្នាក់ជាអ្នកគ្រប់គ្រងហាងកាហ្វេ Lindt cafe ផ្ទាល់តែម្តង មានវ័យ ៣៤ ឆ្នាំ មាន   ឈ្មោះ ថា Tori Johnso និងជនរងគ្រោះម្នាក់ទៀត មានវ័យ ៣៨ ឆ្នាំ មានឈ្មោះ Katrina Dawson អាជីពជាមេធាវី ។

ហោចណាស់ មនុស្ស ៤ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង ស្រាល ក្នុងនោះ​មាន មន្រ្តីប៉ូលីស  ដូចគ្នាដែរ ។ គួរបញ្ជាក់ថា ភាគកណ្តាលទីក្រុង ស៊ីដនី ជាង ១០ ម៉ោងមុននេះ    មាន  សភាពស្ងាត់ជ្រងំ ខណៈមានការបិទផ្លូវ ចរាចរណ៍ អំឡុងកើតមានការចាប់ចំណាប់ខ្មាំងលើកនេះ ក្នុងនោះខ្មាន់កាំភ្លើងត្រូវ បានអាជ្ញាធរក្នុងស្រុក បញ្ជាក់អត្តសញ្ញាណអោយដឹងថា ជាជនភៀសខ្លួន     ជនជា តិ អ៊ីរ៉ង់ បានចាប់ចំ ណាប់ខ្មាំងជាច្រើននាក់ នៅវេលាព្រឹក ថ្ងៃច័ន្ទម្សិលមិញនេះ ។

គួរបញ្ជាក់ថា ហាងកាហ្វេ The Lindt Chocolat Cafe មាន   ទីតាំង នៅក្នុងអាគារ Martin Place ជាតំបន់ លក់ទំនិញមួយដ៏មមាញឹកបំផុត នៅក្នុងក្រុង ពោលមានវត្តមាននៅក្នុងសង្កាត់ ពាណិជ្ជកម្មផ្ទាល់តែម្តង បុរសជាខ្មាន់កាំភ្លើង ដែលមានឈ្មោះថា Man Haron Monis បានបង្ខំអោយចំណាប់ខ្មាំង មួយចំនួនកាន់ នូវបដាខ្មៅអ៊ីស្លាម ឈរប្រឈមទៅនឹង កញ្ជក់បង្អួចនៃហាងកាហ្វេ ។

របាយការណ៍បញ្ជាក់ថា ខ្មាន់កាំភ្លើង Monis កាលពីអំឡុងឆ្នាំ ១៩៩៦ កន្លងទៅនេះ គាត់ទទួលបានសិទ្ធ ជ្រកកោននយោបាយនៅក្នុងប្រទេស អូស្រ្តាលី ខណៈលោកអនុញ្ញាតអោយ  នៅក្រៅឃុំ ដោយប្រឈម នឹងការចោទប្រកាន់មួយចំនួន ។

នាយករដ្ឋមន្រ្តី ប្រទេស អូស្ត្រាលី លោក Tony Abbott អះអាងអោយដឹងថា ករណីលើនេះ គឺជាហេតុកា រណ៍វាយប្រហារគ្រោះថ្នាក់ដ៏រន្ធត់ ជាងការគិតទៅទៀត ហើយនេះគឺជាមេរៀន ដែលត្រូវតែរៀនពីវា ស្តីអំ ពីការប៉ះទង្គិចជាមួយនឹងក្រុមភារវករ ។ លោកបន្តផ្តល់ជាសុន្ទរកថា ដល់ បណ្តា សារព័ត៌មានអោយដឹង ថា បើទោះជាប្រទេស​មានភាពសេរីនិយមយ៉ាងណាក៏ដោយចុះ តែពួកយើង  បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតប ក្នុងចំណាត់ការ ការវាយប្រហារភារវកម្មណាមួយ ។ ទង់ជាតិ ត្រូវបានគេមើលឃើញថា ដោតពាក់កណ្តាលដង ដើម្បីជាការរំលឹក និង គោរពវិញ្ញាណក្ខន្ធ ជន  រងគ្រោះ  ដែលបានស្លាប់បាត់បង់ ទៅនោះ ៕

- អាន ៖ អាសន្ន ហើយ ៖ វិនាទីនេះ ខ្មាន់កាំភ្លើង កំពុងចាប់ជម្រិត មនុស្សនៅឡើយ (មានវីដេអូ ផ្សាយផ្ទាល់ ជាពិសេស)

- អាន ៖ ផ្ទុះអាវុធ នៅហាងកាហ្វេ កណ្តាលក្រុង ខណៈ ខ្មាន់កាំភ្លើង ចាប់ជម្រិត ចំណាប់ខ្មាំង ច្រើននាក់ (មានវីដេអូ)


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney