អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មាន ដេលីម៉ែល ដែលបានចេញផ្សាយកាល
ពីថ្ងៃ ០១ តុលា ម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា រថយន្តមួយគ្រឿងដែលមានឈ្មោះថា
Bloodhound បានបង្អួតខ្លួននាអាកាសយានដ្ឋាន Newquay Cornwall ចក្រភពអង់គ្លេស ស្រប
ពេលដែលវាបានបំពាក់នូវម៉ាស៊ីនរ៉ុកកែត ( Rocket engine ) ដែលត្រូវបានគេស្គាល់ថា វាគឺជារថ
យន្តដែលមានល្បឿនលឿនបំផុត លឿនជាងសម្លេងទៅទៀត ខណៈពេលដែលវាមានល្បឿន
ដល់ទៅ ជាង ១៦០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
គួរបញ្ជាក់ផងដែរថា Bloodhound ត្រូវបានគេរចនាឡើង ដោយវាមានរាងស្រដៀងទៅនឹង ខ្មៅដែ
ដូច្នេះដែរ ស្របពេលដែលវាមានប្រវែង ១២ ហ្វឺត ( 12ft Long ) នឹងមានទម្ងន់ 992lb ហើយវាត្រូវ
បានគេរំពឹងថាអាចនឹងជួយដល់ក្រុមវិស្វករជនជាតិអង់គ្លេសក្នុងការបំបែកឯតទគ្គកម្មរថយន្តដែល
មានល្បឿនលឿនជាងគេបំផុត។
លើសពីនេះទៅទៀត របាយកាណ៍ដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា Bloodhound គឺ
ជារថយន្តរ៉ុកកែតដ៏ធំជាងគេបំផុតប្រចាំទ្វីបអឺរ៉ុប ហើយវាក៏ជាការតេស៍ ( Test ) ដ៏ធំជាងគេផងដែរ
ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ នៅចក្រភពអង់គ្លេស ស្របពេលដែល Bloodhound គឺជាគំ
រោងរបស់ក្រសួងការពារជាតិអង់គ្លេស នឹងត្រូវបានបើកសាកល្បងដោយ មេបញ្ជាការទ័ពអាកាស
Andy Green វ័យ ៥០ ឆ្នាំ។
គួររំឮកផងដែរថា Bloodhound បានបំពាក់នូវម៉ាស៊ីន ដែលមានកំម្លាំងដល់ទៅ 800bhp នៅចំ
កណ្តាល , ម៉ាស៊ីនយន្តហោះចម្បាំងបំពាក់នៅចំពីក្រោយ នឹងម៉ាស៊ីនរ៉ុកកែតនៅចំពីលើផងដែរ ។
ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ Bloodhound មានល្បឿនលឿនដល់កំរិតណានោះ តាមដាន
ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នាណា ៖
ដោយ ៖ មង្គល
ប្រភព ៖ Dailymail