CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់ឧទ្ធម្ភាគចក្រ ពេទ្យ មួយគ្រឿង ចំបរិវេណ ចំណតមន្ទីរពេទ្យ ស្លាប់ម្នាក់ ជានរណា ជាអ្នកជម្ងឺឬជាពីលុត?

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មាននាំមុខ បរទេស ស៊ីអិនអិន ចេញផ្សាយ   ប៉ុន្មានម៉ោងមុននេះ អោយ ដឹងថា ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង បានធ្លាក់នៅកន្លែងសំចតមន្ទីរពេទ្យមួយ កន្លែងឈ្មោះមន្ទីរពេទ្យ St. Louis ដោយបានសម្លាប់ ពីលុតជាអ្នកបើកបរស្លាប់បាត់ទៅហើយ ។

ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា ៖ ឧទ្ធម្ភាគចក្រខាងលើ បាន    ធ្លាក់  កាលពីល្ងាចថ្ងៃសុក្រចុង សប្តាហ៍កន្លងទៅ នៅឯបរិវេណសកលវិទ្យាល័យពេទ្យ St. Louis នេះបើយោងតាមសម្តីអ្នកនាំពាក្យលោក ស្រី Laura Keller ។ យ៉ាងណាមិញ នាយកដ្ឋានពន្លត់អគ្គីភ័យ St. Louis គូស   បញ្ជាក់នៅលើទំព័រ ទ្វីតធើ របស់ខ្លួនអោយដឹងថា នាយកដ្ឋានរបស់ខ្លួន បានឆ្លើយតបទៅនឹងគ្រោះថ្នាក់    ធ្លាក់ ឧទ្ធម្ភាគចក្រខាងលើ ស្របពេលដែល អគ្គីភ័យត្រូវបានពន្លត់ដោយក្រុមអ្នកជំនាញ ។


ដោយឡែក តាមរយៈសន្លឹករូបថត សរបញ្ជាក់អោយឃើញថានៅមានផ្សែងហុយនៅឡើយនៅកន្លែងកើត ហេតុស្របពេលដែល ក្រុមមន្រ្តីពាក់ព័ន្ធ បានចុះទៅដល់កន្លែងធ្លាក់ ។    សម្តី  លោកស្រី​ Keller ជាអ្នកនាំ ពាក្យអោយដឹងថា ពុំមាន អ្នកជម្ងឺណាមួយ ឬបុគ្គលិកណាមួយ នៃមន្ទីរពេទ្យរងរបួសនោះទេ តែជាកុសល មានតែពីលុតជាអ្នកបើកតែម្នាក់ឯងតែប៉ុណ្ណោះ ដែលបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ ពុំទាន់មាន ព័ត៌មានលម្អិតស្តីពីអត្តសញ្ញាណពីលុតនៅឡើយទេ ស្របពេលដែលព័ត៌មានជាក់លាក់នៃការធ្លាក់ពុំទាន់ មានការបញ្ជាក់ដូចគ្នាដែរ ។ ដោយឡែក ក្រុមអ្នកជំនាញ   មកពី   នាយកដ្ឋាន សុវត្ថិភាព ដឹកជញ្ជូនជាតិ កំពុងតែធ្វើការតាមដានស៊ើបអង្កេត ករណីធ្លាក់ ឧទ្ធម្ភាគចក្រ  លើកនេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news World news Breking news Unt news Iraq Obama US USA Helicopter