ស្បែកមុខទន់ សភ្លឺរលោង គឺជាអ្វីដែលនារីគ្រប់រូប ប្រាថ្នាចង់បានដើម្បីបង្ហាញនូវភាពស្រស់
ស្អាត និង ការទាក់ទាញរបស់ខ្លួន ពីមនុស្សនៅជុំវិញខ្លួន។ ជាពិសេស សំរាប់មនុស្សដែល
ខ្លួនកំពុងតែស្រលាញ់ ឬ គូស្នេហ៍។ ស្បែកទន់ ភ្លឺរលោង ស្រស់ស្អាត អាចទទួលបានតាម
រយៈការប្រើប្រាស់ផលិតកែសម្ជស្ស និង តាមរយៈពេលវិធីធម្មជាតិ។ អ្នកអាចជ្រើសរើសវិធី
ណាមួយ ដែលអ្នកពេញចិត្ត យកប្រើសាកល្បង។
ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន ដែលអាចជួយថែរក្សាសម្រស់ស្បែកមុខរបស់អ្នក
ឱ្យទន់ សម៉ដ្ឋ និង ភ្លឺរលោង ដោយធម្មជាតិ។
ល្ហុង៖ ផ្លែល្ហុងមានផ្ទុកនូវសារធាតុអង់ស៊ីម វីតាមីន និង សារធាតុចិញ្ចឹមជាច្រើន ដែលមាន
តួនាទីជួយថែរក្សា និង ផ្លាស់ប្តូរកោសិកាស្បែកងាប់ ឱ្យដុះលូតលាស់ឡើងវិញ។
វិធីព្យាបាល៖ យកផ្លែល្ហុងទុំ មកបិទនៅលើស្បែកមុខ របស់អ្នកឱ្យសព្វ ទុករយៈពេល ១៥
នាទី បន្ទាប់មក លាងសំអាតមុខរបស់អ្នក ជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញ ជាការស្រេច។
ប្រើប្រាស់វិធីបែបនេះ ឱ្យបានញឹកញាប់ នឹងជួយកាត់បន្ថយស្នាមអាចម៍រុយ ស្នាមអុជខ្មៅ
និង ការពារស្បែកពីពន្លឺព្រះអាទិត្យ។
មួយវិញទៀត៖ ប្រសិនបើ អ្នកចង់ឱ្យស្បែកទន់ ស ភ្លឺរលោង អ្នកគ្រាន់តែ ចិតក្រូចឆ្មារជា
ចំណិតស្ពើងៗ ដាក់បន្ថែមពីលើម៉ាសផ្លែល្ហុងនោះជាការស្រេច។
ទឹក៖ ជាប្រភពនៃសម្រស់ ដ៏មានប្រសិទ្ធិភាពបំផុត ដែលអាចជួយថែរក្សាស្បែករបស់អ្នក
ឱ្យមានសំណើម ទន់ ភ្លឺរលោង។
វិធីប្រើប្រាស់៖ ដើម្បីទទួលស្បែកស្អាត ទន់ និង ភ្លឺរលោង អ្នកត្រូវផឹកទឹកឱ្យបាន ៨កែវ
៩កែវ ក្នុង១ថ្ងៃ ដើម្បីឱ្យរាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់។ ប៉ុន្តែ អ្នកត្រូវជៀសវាង
ការផឹកទឹក ដែលមានជាតិស្ករ ជាតិស្រវឹង និង ជាតិកាបូនឌីអុកស៊ីត។ ម្យ៉ាងទៀតវិញ អ្នក
ត្រូវទទួលទាន បន្លែ និងផ្លែឈើណា ដែលមានផ្ទុកនូវជាតិទឹកច្រើន បន្ថែមជាមួយនឹងការ
ផឹកទឹក។ ជាជិសេស អ្នកត្រូវលាងសំអាត ស្បែកមុខរបស់អ្នក ឱ្យបាន ២ដង ក្នុង ១ថ្ងៃ៕
ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies