CamNews

តារា 

អីយ៉ា!! កំលោះសង្ហា James jirayu​​ប្រកាសមានមិត្តស្រីហើយ

ថៃ ៖ ជាច្រើនឆ្នាំដែលប្រលូកនៅក្នុងវិស័យសិល្បៈថៃ តារាសម្តែងរូបសង្ហា លោក James jirayu មិនធ្លាប់មានទំនាក់ទំនងជាមួយតារាសម្តែងស្រីណាម្នាក់ ឬមនុស្សស្រីសាមញ្ញណាម្នាក់ឡើយ ពោលគឺធ្លាប់មានសង្សារកាលពីនៅរៀន ហើយពេលនោះគឺតាំងពីមុនចូលសម្តែងទៅទៀត ។ ដោយសារតែខាងវិស័យសិល្បៈមានការមមាញឹកពេក ទើបធ្វើឲ្យតារាសម្តែងវ័យ ២៤ ឆ្នាំ គ្មានពេលទៅគិតគូររឿងស្នេហាបានទាល់តែសោះ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

អ្វីដែលធ្វើឲ្យហ្វេនភ្ញាក់ផ្អើលនោះគឺ ថ្មីៗនេះ តួប្រុសក្នុងរឿង "ហង្សបាក់ស្លាប" បានប្រកាសថា ខ្លួនមិនបាននៅលីវទៀតទេ ពោលគឺលោកមានសង្សាររួចហើយ ។ ហើយស្រីម្នាក់នោះគឺមិនមែនជាតារាសម្តែងនាង Nam Kankulnut ឬនាង Punpun Suttata នោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ លោក James សុំមិនបញ្ចេញឈ្មោះស្រីម្នាក់នោះឡើយ ៕




នាង Nam Kankulnut 

នាង Punpun Suttata

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: James jirayu