CamNews

ព័ត៌មានអន្តរជាតិ 

ខ្យល់ព្យុះ និងគ្រោះទឹកជំនន់នៅតែបន្តវាយប្រហារប្រទេសជប៉ុនយ៉ាងសន្ធោរសន្ធៅ

កាលពីថ្ងៃអាទិត្យ មនុស្សរាប់សិបនាក់ត្រូវបានគេដឹងថាស្លាប់ និង ប្រមាណ ២ លាននាក់បានបង្ខំឱ្យគេចចេញពីផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារភាគនិរតីប្រទេសជប៉ុន ដែលបង្កឱ្យមានទឹកជំនន់ និងបាក់ដីជាច្រើនកន្លែង។

អាជ្ញាធរបាននិយាយថា មានប្រជាជនប្រមាណ ៨៥ នាក់បានស្លាប់ ៦ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយយ៉ាងហោចណាស់ ៥៨ នាក់បានបាត់ខ្លួន នេះបើយោងតាមអ្នកសារព័ត៌មាន NHK របស់ជប៉ុន។
លោក Yoshihide Suga រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បាននិយាយកាលពីថ្ងៃអាទិត្យថា "ភ្លៀងធ្លាក់យ៉ាងគំហុកនៅតាមផ្នែកផ្សេងៗនៃប្រទេស បានបណ្តាលឱ្យបាក់ជ្រាំងទន្លេ ដែលនេះជាហេតុបង្កឱ្យមានទឹកជំនន់យ៉ាងសន្ធោរសន្ធៅក្នុងតំបន់ជាច្រើន" ។


ផ្ទះសម្បែងយ៉ាងច្រើន ត្រូវបានបំផ្លាញ និងខូចខាត នៅក្នុងខេត្ត ៨ ធំៗរួមទាំងក្យូតុ និងហ៊ីរ៉ូស៊ីម៉ាផងដែរ។

ប្រជាជនប្រមាណ ៤ លាននាក់ ត្រូវបានគេជម្លៀសពីតំបន់ជុំវិញទឹកជំនន់។ ក្រុមមន្រ្តីរដ្ឋាភិបាលកំពុងប្រកាសអាសន្ន ទៅដល់មនុស្សនៅតំបន់ដែលអាចរងផលប៉ះពាល់ ថាពួកគេក៏អាចមានហានិភ័យដែលអាចមានការរអិលបាក់ដី ការជន់លិច ខ្យល់បក់ និងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរដទៃទៀតកើតឡើងផងដែរ។


នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូអាបេ (Shinzo Abe) បាននិយាយថា បុគ្គលិកចំនួន ៥៤ ០០០ នាក់ត្រូវបានធ្វើកិច្ចខិតខំប្រឹងប្រែងស្វែងរក និងសង្គ្រោះដល់ប្រជាជនដែលកំពុងរងគ្រោះ ៕



ប្រភព៖ ស៊ីអ៊ីនអ៊ីន


Tags: International news