ព័ត៌មានអន្តរជាតិ ៖ ទន្ទឹមនឹងការបាត់បង់អាយុជីវិតមនុស្សជាតិ ដល់ទៅរាប់ ពាន់ នាក់ ច្រើនជាង ៣៥០០ នាក់ក្រោយមានគ្រោះរញ្ជួយដី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ពិភពលោក ក៏ដូច ជាប្រទេសនេប៉ាល់ខ្លួនឯងផ្ទាល់បានបាត់បង់ផ្នែកខ្លះនៃបេតិកភណ្ឌវប្បធម៌តែមួយគត់របស់ប្រទេស
លោកស្រី Irina Bokova អគ្គនាយកជាន់ខ្ពស់នៃអង្គការសហ ប្រជាជាតិ ទទួលបន្ទុកសម្បត្តិវប្បធម៌ នោះ អោយដឹងថា ៖ មានការខូចខាតជាច្រើន និងទំហំធំ ទៅ លើបណ្តាទីរមណីយដ្ឋាន សម្បត្តិវប្ប ធម៌ ពិ ភពលោក នៅឯជ្រលងទីក្រុងធំបំផុត របស់នេប៉ាល់ ទី ក្រុង Kathmandu គួរបញ្ជាក់ថាមាន សំណង់ អច្ឆិរយៈដល់ទៅ ៧ កន្លែង ពីជ្រលង ខាង លើ ត្រូវ ចាត់ ចូលជាសម្បត្តិបេតិកភណ្ឌពិភព លោក ក្នុង សំណង់អច្ឆរិយៈ ៣ មាននៅវាល Durbar ។ លោក ស្រី អ គ្គនាយកដដែលរូបនេះ បន្ត អោយដឹងថា សំណង់អច្ឆរិយៈទាំង ៣ កន្លែងនេះ រងនូវការបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ។
របាយការណ៍បន្ថែមអោយដឹងថា ក្នុងនោះ ទីតាំង បេតិកភណ្ឌ ៤ កន្លែ ងផ្សេងទៀតរួមមានដូចជា ៖ Buddhist stupas [monuments] នៅឯ Swayambhunath និង Boudhanath ខណៈ វិហារ Hindu នៅ Pashupatinath និង Changu Narayan ។ បន្ថែមពីលើនេះ អង្គការ យូណេស្កូ អោយដឹងថា ខ្លួននឹង បញ្ជូនក្រុមការងារពិសេស ទៅវាយតម្លៃ ពីទំហំនៃការខូចខាតបណ្តា រតនសម្បត្តិ បេតិកភណ្ឌនៅឯ ជ្រលងទីក្រុង Kathmandu ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី