CamNews

ព័ត៌មានអន្តរជាតិ 

ទន្តពេទ្យចិត្តសឿង ដេកគុក ខណៈដកធ្មេញ ទាំងកម្រោល​ ព្រោះជម្លោះរឿង វិក័យប័ត្រ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍​ ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស   ដេលីម៉ែល កាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា  ទន្តពេទ្យ
មួយរូប ត្រូវបានចាប់ឃាត់ខ្លួន ខណៈពេលដែលចាប់ដកធ្មេញអ្នកជម្ងឺរបស់ខ្លួនទាំងកម្រោល
ដោយសារតែមានការឈ្លោះប្រកែកទាក់ទិនទៅនឹង វិក័យប័ត្រគិតលុយ ។

គួរបញ្ជាក់ផងដែរថា ទន្តពេទ្យរូបនោះមានឈ្មោះកាត់ថា FJGS វ័យ ៣៩ ឆ្នាំ ជាទន្តពេទ្យមក
ពីក្រុង Zaragoza ប្រទេសអេស្ប៉ាញ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបាន
បញ្ជាក់បន្ថែមអោយដឹងផងដែរថា ករណីជម្លោះខាងលើនេះអាចកើតមានឡើង បន្ទាប់ពីស្រ្តី
សុំមិនបញ្ជេញអត្តសញ្ញាណម្នាក់  មានការងឿយឆ្ងល់ពីវិក័យប័ត្រគិតលុយ  ហេតុអ្វីក៏ថ្លៃម្ល៉េះ
គ្រាន់តែធ្វើការព្យាបាល  និង ដាក់ធ្មេញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ  ដោយធ្វើការ
ចោទសួរទៅទន្តពេទ្យ។

ភ្លាមៗនោះ  ក៏មានការច្រឡោតខឹង  និង ចាប់ដកធ្មេញដែលបានដាក់នាពេលកន្លងមកទាំង
កម្រោល រហូតដល់ធ្វើអោយនាងឈាមពេញមាត់។  រំពេចនោះ នាងក៏ប្តឹងដល់ភ្នាក់ងារមាន
សមត្តកិច្ចអោយចាប់ទន្តពេទ្យចិត្តសឿងរូបនេះ​ ខណៈពេលដែលការផ្តន្ទាទោសនឹងត្រូវបាន
ធ្វើឡើងទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉ែល


Tags: international news strange news unbelievable news pic