CamNews

ព័ត៌មានអន្តរជាតិ 

រញ្ជូយប្រថពី ៦,៣ រ៉ិចទ័រ សម្លាប់មនុស្ស យ៉ាងតិច ៣២ នាក់ ខណៈជិត ១ ពាន់ នាក់រងរបួស

ព័ត៌មានអន្តរជាតិ ៖​ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលបានចេញដោយទំព័រសារ
ព័ត៌មានបរទេស  CNN  នាវេលាប៉ុន្មានម៉ោងមុននេះបន្តិច  បានបញ្ជាក់អោយដឹងថា មនុស្ស
យ៉ាងហោចណាស់ ៣២ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងមួយពព្រិចភ្នែក ខណៈជាង ១ពាន់
នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានគ្រោះរញ្ជូយប្រថពី កម្លាំង ៦,៣ រ៉ិចទ័រ បានអង្រួន
ទូទាំងប្រទេសអ៊ឺរ៉ង់ ។

គួរបញ្ជាក់ផងដែរថា   ករណីគ្រោះធម្មជាតិមួយនេះ  បានកើតកាលពីថ្ងៃអង្គារម្សិលមិញនេះ
នាភាគខាងត្បូង ប្រទេសអ៊ឺរ៉ង់ ខណៈពេលដែលវាបានចាប់ផ្តើមអង្រូនជាលើកដំបូងដោយ
ផ្តើមចេញពី ចម្ងាយជាង ១០០ គីឡូម៉ែត្រ ពីរោងចក្រនុយក្លេអ៊ែរ។

ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីមានសមត្តកិច្ច ដោយបានប្រឹងប្រែងអោយ
អស់ពីលទ្ធភាពក្នុងការជូយសង្គ្រោះអ្នកដែលរស់រានមានជីវិតយកទៅសង្គ្រោះបន្ទាន់ ស្រប
ពេលដែល   ការព្រួយបារម្ភនៅតែចោទជាបញ្ហា  ប្រសិនណា    គ្រោះរញ្ជូយដីលើកនេះបាន
បំផ្លាញរោងចក្រនុយក្លេអ៊ែរ នោះមិនដឹងថា នឹងមានសោកនាដអ្វីកើតឡើងបន្ទាប់នោះទេ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN


Tags: international news strange news unbelievable news pic