ការលេងគួរឲអស់សង្ឃឹមរបស់បណ្តារក្លឹបធំៗ ការប្រកាន់ពូជសាសន៏ ការសម្តែងបន្លំ
គឺជាកំហុសពិបាកលាក់បាំងនៅPrimier League ក្នុងរដូវលាកប្រកួតឆ្នាំនេះ។
ខាងក្រោមនេះគឺជាបណ្តារចំនុចអវិជ្ជមានមួយចំនួនដែលកើតមាននៅPrimier leagueឆ្នាំនេះ៖
Andre Villas-Boas
រដូវកាលបានចាប់ផ្តើមជាមួយការសន្យាទៅអ្នកគាំទ្ររបស់The Blues ពេលគេបានស្វែងរកបាន
Villas-Boas អ្នកដែលគេចាត់ទុកថាជា“Mourinho ទី២”។ ជាក់ស្តែង ក្រោយការដឹកនាំក្លឹបរបស់គ្រូ
បង្វឹកអាយុ៣៩ឆ្នាំបានតែ៩ខែប៉ុណ្ណោះ Chelsea មិនខុសអ្វីពីតោក្រដាសឡើយ។
ការប្រកាន់ពូជសាសន៏
វាជាគួរឲអសង្ឃឹមជាពន់ពេកនៅពេលដែលបញ្ហាក្រៅបាល់ទាត់ក៏ជាចំនុចត្រូវយកមកដោះ
ស្រាយក្នុងរយះពេលដ៏វែង។ រដូវកាលឆ្នាំនេះ បញ្ហាដែលគេរលឹកដល់ជាងគេគឺការប្រកាន់ពូជ
សាសន៏។ ការប៉ះទង្គិចរវាងPatrice Evra និង Luis Suarez រហូតដល់Terry និង Anton Ferdinand
ការប្រកាន់ពូជសាសន៏នៅតែជាបញ្ហាធំមួយដែលត្រូវដោះស្រាយ។
ការសម្តែងបន្លំ
ការសម្តែងបន្លំជាផ្នែកមួយនៃបាល់ទាត់។ មនុស្សជាច្រើនបាននិយាយអំពីការបន្លំធ្វើដួលដើម្បីស្វែង
រកគ្រាប់បាល់ពិន័យរបស់Ashley Young។ ដំបូងគឺក្នុងការប្រកួតជាមួយQPR គាត់បានធ្វើដូច្នេះ ដែល
ការនោះគឺជាកំហុសឆ្គងរបស់អជ្ញាកណ្តាល។ ក្រោយមកមិនយូរប៉ុន្មាន គាត់ក៏បានធ្វើដូច្នេះទៀតជាមួយ
ក្លឹបចាស់របស់ខ្លួនគឺAston Villa។
Mario Balotelli
ពេលRoberto Mancini យកBalloteliមកក្នុងតំលៃ២៤លានអឺរ៉ូ គាត់បានដឹងថាវាជាការប្រថុយ។
ជាក់ស្តែង ពីររដូវកាលប្រកួតនេះBalloteli បានធ្វើឲក្លឹបមានឈ្មោះកាន់តែអាក្រក់ទៅៗក្រោមស្នា
ដៃរបស់គាត់។
បណ្តារកិច្ចសន្យាវិស្សមកាលរបស់Liverpool
Downing មកដល់Anfield ជាមួយតំលៃ២០លានអឺរ៉ូ ប៉ុន្តែក្រោយពី៣២ដងចេញប្រកួត គាត់មិនបាន
រកគ្រាប់បាល់បានមួយគ្រាប់សោះ។ Charley Adam ក៏ដូច្នេះដែរក្នុងពេលដែលHenderson កិច្ចសន្យា
២០លានអឺរ៉ូ ត្រូវមានការរៀនសូត្រច្រើនទៀតដើម្បីលេងបានល្អនៅLiverpool។
Manchester United
នេះជាមួយរដូវកាលបរាជ័យទាំងអស់របស់Man United។ ពួកគេបានធ្លាក់ចេញពីChampions League
ក៏ដូចជាEuropa League។ ចំណែកនៅPrimier League Man Unitedក៏អាចបាត់បង់ឱកាសក្នុងការគ្រប់
គ្រងពានផងដែរ។
ដោយ៖ Nano
ប្រភព៖ zing