ឆ្លងកាត់អាយុកាលជាប្រវត្តិសាស្រ្តដ៏យូរមកហើយនោះ Range Rover បានធ្វើការរចនា
ម៉ូតដោយមិនមានផ្លាស់ប្តូរអ្វីច្រើនឡើយ ចាប់តាំងពីស៊េរីដំបូង។ បញ្ហានេះត្រូវបាន Land
Roverនៅតែរក្សាដល់សព្វថ្ងៃក្នុងការបង្ហាញខ្លួនរបស់ Range Rover ជំនាន់ទី4។
ថ្មីៗនេះ ក្រុម paparazzi(ប្រមាញ់រូប) បានថតបាននូវរូបភាពរថយន្តទំនើប Range Rover 2014
ពេលវាកំពុងរត់សាកល្បងលើដងផ្លូវ ដោយ"ក្លែងបន្លំភ្នែក" សំបកខាងក្រៅ។ តាមរយះរូបថតទាំង
នោះ វិស្វករIvan Martinovic បានប្រើប្រាស់នូវកម្មវិធីជំនាញ ដើម្បីប្រែពណ៌រថយន្តទាំងនោះទៅជា
SUV ប្រណិតជំនាន់ថ្មី។
Range Rover 2014 ដែល Ivan Martinovic ប្រើកម្មវិធីប្តូរពណ៌
កំលាំងម៉ាស៊ីនរបស់រថយន្តស៊េរីថ្មីនេះត្រូវបានផ្លាស់ប្តូរ។ ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសបាន
បំពាក់ដល់ Range Rover 2014 ស៊េរី roadster F-Type និងស៊េរី Hybrid នូវកំលាំងម៉ាស៊ីនV6
3.0L Supercharged ដោយJaguar និង Land Rover ផលិតវាមានថាមពល 375 សេស។
ស៊េរី Hybrid កំរិតសន្សំសំចៃប្រេងបានល្អជាងមុន និងស្និទ្ធិជាមួយបរិស្ថានច្រើនជាងមុន។
Range Rover ជំនាន់ក្រោយនេះ មានទំងន់ស្រាលជាងស៊េរីដែលកំពុងចរាចរសព្វថ្ងៃដល់ទៅ
450 kg។
ខាងក្រោមនេះជាបណ្តាររូបភាពRange Rover 2014 ដែលក្រុមអ្នកថតរូប ថតបានតាមដងផ្លូវ
សូមទស្សនាទាំងអស់គ្នា!
ដោយ៖ សិលា
ប្រភព៖ zing