CamNews

កីឡាជាតិ 

រឿង​ចម្លែក​មួយ នឹង​កើត​ឡើង​ពេល ធារី ចន្ថាប៊ីន ចូល​ហាត់​នា​ខែ​ក្រោយ

(ភ្នំពេញ)៖ ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានអវត្តមានមិនអាចជួយក្រុមភ្នំពេញក្រោន ១ប្រកួត​​រួច​​មក​ហើយ សម្រាប់​ការ​ប្រកួត​បើក​ឆាក​លីក​កំពូល​កម្ពុជា រដូវកាលថ្មី កាលពីចុងសប្ដាហ៍មុន ដោយសារបញ្ហារបួស​ ប៉ុន្ដែ​ក្រុមការពារ​តំណែង​ជើង​ឯក​នេះ បាន​ជូន​ដំណឹង​ថា ធារី នឹង​ចូលរួមហ្វឹក់​ហាត់ឡើងវិញ នៅខែក្រោយ ហើយ​ក៏​នឹង​មាន​រឿង​ចម្លែក​មួយ​កើត​ឡើង​ស្រប​ពេល​ជាមួយគ្នានោះដែរ ។

គួរបញ្ជាក់ថា កីឡាករកូនកាត់រូបនេះ មានរបួសជង្គង់​អំឡុងពេលជួយក្រុម Cambodia All Stars ប្រកួត​មិត្ត​ភាព​​ជា​មួយ​ក្រុម​​ជើង​ឯក និង​ក្រុម​ជើង​ឯក​រង​លីក​កំពូល​ថៃ កាល​ពី​ខែ​មករា​កន្លង​ទៅ ។ របួសនេះ បាន​រំខាន ធារី មិនអាចចូលរួមហ្វឹកហាត់ធម្មតាបានឡើយ ហើយ​ថែម​ទាំង​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ចិត្ត​ទុក​​ដាក់​ពី​សំណាក់​​ គ្រូពេទ្យ​ជំនាញទៀតផង ។

ប្រភពព័ត៌មានពីក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា «ធារី ត្រៀមត្រឡប់ចូលហ្វឹកហាត់ជាមួយក្រុមឈុតធំនាខែ​ក្រោយ ដោយ​កីឡាករ​រូប​នេះ​កំពុង​តែ​ព្យាយាម​ឲ្យ​ជា​ពី​របួស​ជ​ ង្គង់ក្នុងការបំពេញភារកិច្ចជាមួយក្រុម Cam​bodia All Stars កាលពីខែមករា ។ ធារី បាន​ត្រឹម​អង្គុយ​មើល​ក្នុង​ការ​ប្រកួត C-League ជាមួយក្លឹប Cambodian Tiger កាលពីសប្ដាហ៍មុន ប៉ុន្ដែ​គេ​អាចនឹ​ង​អវត្តមាន ២ប្រកួតបន្ទាប់ទៀតផងដែរ» ។

ប៉ុន្ដែអ្វីដែលសំខាន់ ក្លឹបជើងឯកលីកកំពូលកម្ពុជា ៦សម័យកាលនេះ បានបញ្ជាក់ថា «ប្រសិនជាអ្នកគាំទ្របានឃើញកីឡាករ ធារី ហ្វឹកហាត់ពេលថ្មីៗកន្លងមក លោកអ្នកនឹងបានឃើញ ធារី ហ្វឹកហាត់ដោយពាក់ស្រោមមុខ ដែល​នេះ​ជា​វិធី​ក្នុង​ការ​បង្កើន​សមត្ថភាព​សួត និង​ការ​ដក​ដង្ហើម ។ នេះ​ជា​វិធី​មួយដែ​ល​កីឡាករ​រូប​នេះ​ ធារី ព្យាយាមដើម្បីឲ្យ Fit ហើយចូលរួមជាមួយក្រុមឲ្យបានឆាប់» ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ក្រុមភ្នំពេញក្រោន ត្រូវធ្វើការប្រកួតទី២ ក្នុងជើងទី១ នៃពាន C-League រដូវកាលថ្មី ជាមួយ​នឹង​ក្រុម​អគ្គស្នងការដ្នាន​នគរបាលជាតិ​ (ប៉ូលិស) នៅលើទីលានពហុកីឡដ្ឋាន​​ជាតិ ប៉ុន្ដែការប្រកួតនេះ ខ្សែបម្រើ ធារី ចន្ថាប៊ីន ក៏​មិន​ទាន់​អាច​ជួយ​ក្រុម​ភ្នំពេញក្រោន​បាន​ដែរ ព្រោះរបួសជង្គង់របស់គេ មិនទាន់ជាសេះស្បើយ ១០០%នៅឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news national news local hot news