CamNews

ប្លែកៗ 

នារីម្នាក់លួចនោម ក្នុងជណ្ដើរប្រអប់ ត្រូវបានគេថតជាប់

ប្រជាពលរដ្ឋនៅអាផាតមិន Sri Saujana ក្នុងសង្កាត់ Penang រដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
កំពុងតែឈឺក្បាលវិលមុខដោយសារតែជណ្ដើរយន្តប្រអប់មានក្លិនអាសោច ដោយទឹកនោមនារី។
ដោយមាននារីម្នាក់បានលួចធ្វើការដោះទុក្ខសត្វ (នោម) នៅក្នុងជណ្ដើរយន្តនោះជាញ៉យដង។

ហេតុនេះហើយទើបសន្តិសុខបានចាត់ការដោយដាក់កាមេរ៉ាសុវត្តិភាពក្នុងជណ្ដើរប្រអប់ចាំមើល
ថាតើនរណាជាអ្នកបង្កក្លិនចង្រៃនេះ រហូតដល់ពេលរកមុខឃើញគឺជានារីម្នាក់សោះ។

ក្នុងវីដេអូគេបានឃើញនារីម្នាក់ស្រស់ស្អាតបានចូលក្នុងជណ្ដើរយន្តប្រអប់តែម្នាក់ឯងហើយងាក
មើលឆ្វេងស្ដាំមុខក្រោយ ក្រែងលោមានកាមេរ៉ា ប៉ុន្តែប្រហែលជានាងមើលមិនឃើញមើលទៅ
ទើបនាងបានស្រាតខោខ្លីរបស់នាងចាប់ប្រតិបត្តការណ៍តែម្ដង។

នាងកំពុងតែត្រូវបានគេរកមុខខណៈពេលដែលមានអ្នករស់នៅក្នុងអាផាតមិន ខ្លះបាននិយាយថា
នាងគឺជានារីជនជាតិចិនម្នាក់នៅជាន់ទី ១៣ ដែលគេឧស្សាហ៍ឃើញចេញពីផ្ទះម៉ោងប្រមាណជាង
៥ ល្ងាចហើយចូលផ្ទះវិញរាល់ម៉ោង ៤ ទៅ​ ៥ ទាបភ្លឺ៕

ដោយ៖ ផានិត
ប្រភពពី៖ rocketnews24 

 


Tags: malaysia resident strange