ព័ត៌មានអន្តរជាតិ ៖ យោងតាមរបាយការណ៍ ប៉ូលីសក្នុងស្រុក ប្រទេសម៉ាឡេស៊ី នៅថ្ងៃច័ន្ទ ដើម សប្តាហ៍នេះឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ចេញមុខថាខ្លួនគឺជាអ្នកវាយប្រហារ ក្លឹបរាត្រី នាទីក្រុង កូឡា ឡាំពួរ កាលពីរាត្រីថ្ងៃទី ២៨ មិថុនា កន្លងទៅនេះ។ ជាការពិត ISIS បញ្ជាក់ មុននេះអោយដឹងថា ខ្លួនពិតជាបានចូលដៃ ក្នុងការវាយប្រហារលើកនេះ ពិតប្រាកដមែន ។
របាយការណ៍ មន្រ្តីប៉ូលីសក្នុងស្រុកអោយដឹងថា ការវាយប្រហារ ក្លឹបរាត្រី នាទីក្រុង កូឡា ឡាំពួរ កាលពីថ្ងៃទី ២៨ មិថុនា កន្លងទៅនេះ គឺជាផែនការវាយប្រហារចម្បង ពីក្រុម ISIS ដែលមានមូល ដ្ឋាន នៅក្នុងប្រទេសស៊ីរី ។ អគ្គនាយកដ្ឋានសង្កេតការណ៍ ប៉ូលីស លោក Khalid Abu Bakar អោយ ដឹងថា ហោចណាស់ ជនសង្ស័យពាក់ព័ន្ធ ១៥ នាក់ ត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រ ហារដ៏កក្រើកលើកនេះ ក្នុងនោះ ឧក្រិដ្ឋជន ២ នាក់ដែលបានគប់គ្រាប់បែក វាយប្រហារនោះ ក៏ត្រូវ បានចាប់ឃាត់ខ្លួនដូចគ្នាដែរ។ ប្រភពដដែល បន្តឲ្យដឹងថា ក្រុមជនសង្ស័យដែលចាប់ឃាត់ខ្លួន គឺ ទទួលបាននូវការណែនាំឲ្យមានការវាយប្រហារ សម្លាប់ មន្រ្តីកំពូលៗ ក៏ដូចជា វាយប្រហារ កំទេច ទីតាំងកំសាន្តដែលពួកគេគិតថា មិនមែនជាលក្ខណៈប្រពៃណីម៉ូស្លឹមជាដើម ។ ពុំមាននរណាម្នាក់ ទទួលរងរបួសរហូតដល់ស្លាប់នោះទេ នៅពេលដែលវាយប្រហារ ចំពេលដែលមនុស្សម្នា កំពុងតែ ប្រមូលផ្តុំគ្នាទស្សនា ការប្រកួតបាត់ទាល់ Euro 2016 រវាងក្រុម អេស្ប៉ាញ និងអ៊ីតាលី ដោយឡែក ជនរងគ្រោះ ៨ នាក់ បានរងរបួសធ្ងន់ និងស្រាល ពាក់ព័ន្ធនឹងការវាយប្រហារ ក្លឹបរាត្រីលើកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ