ព័ត៌មានអន្តរជាតិ ៖ សត្វស្លាបមួយប្រភេទ ដែលត្រូវបាន គេហៅថា Pitohui នៅក្នុងប្រទេស Papua New Guinea មានរូបរាងតូចៗ ប៉ុនសត្វចាប និង សម្បុរស្រស់ស្អាត ប៉ុន្តែបង្កប់ទៅដោយគ្រោះថ្នាក់បំផុត ដោយសារតែរោម របស់វាមានពិសប្រភេទ Neurotoxin។
ក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា សត្វ Pitohui នេះប្រើសារធាតុពុល ដែលនៅលើស្បែក ឬប្រសិនបើប៉ះខ្លួនវា ឬយកទៅបរិភោគ អាចមានអាការស្ពឹកមាត់ បន្ទាប់មកចាប់ផ្តើមស្ពឹក ពេញរាងកាយ រហូតសន្លប់ និងអាចបាត់បង់ជីវិត បាននៅទីបំផុត។
យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រកំពុង តែសិក្សាលើបក្សីប្រភេទ ខាងលើនេះ ថាតើធាតុពុលនេះ កើតឡើងដោយ ធម្មជាតិរបស់វា ឬ ដោយសារវាចូលចិត្តបរិភោគអាហារពុលអ្វីមួយនោះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល