CamNews

ព័ត៌មានអន្តរជាតិ 

ម្ចាស់ក្សត្រីរបស់ជប៉ុន Mako បានផ្អាកពិធីរៀបអភិសេកជាមួយលោក Kei Komuro

ជប៉ុន ៖ ម្ចាស់ក្សត្រីវ័យ ២៦ ព្រះវស្សាររបស់ជប៉ុន ព្រះនាម Mako ត្រូវជាចៅស្រីរបស់ព្រះចៅអធិរាជ Akihito បានពន្យារពេលរៀបអភិសេកជាមួយនឹងគូរស្នេហ៍នៅមហាវិទ្យាល័យរបស់ព្រះនាងឈ្មោះ Kei Komuro ពីខែវិច្ឆិកា ឆ្នាំនេះទៅ ឆ្នាំ ២០២០វិញ ដោយសារតែខ្វះពេលវេលាដើម្បីរៀបចំពិធីរៀបអភិសេក។


ការពន្យារពេលនេះ គឺដោយសារតែមានការមមាញឹកលើការរៀបចំការដាក់រាជ្យដែលនឹងធ្វើឡើងនៅខែមេសា ឆ្នាំ ២០១៩ របស់ព្រះចៅអធិរាជ Akihito ដែលមានព្រះជុន្មាយុ ៨៤ព្រះវស្សារ ហើយព្រះអង្គនឹងក្លាយជាអធិរាជជប៉ុនដំបូងបង្អស់ក្នុងការដាក់រាជ្យពីបល្ល័ង្ក Chrysanthemum ក្នុងរយៈពេលជាង ២០០ឆ្នាំនេះ។ កូនប្រុសច្បងរបស់ព្រះអង្គ និងត្រូវជាពូទីមួយរបស់ព្រះនាង Mako ដែលមានព្រះជុន្មាយុ ៥៧ព្រះវស្សារ ព្រះនាមព្រះអង្គម្ចាស់ Naruhito នឹងបន្តស្នងរាជ្យពីព្រះចៅអធិរាជ Akihito។

គួរបញ្ជាក់ផងដែរថា ព្រះនាង Mako នឹងត្រូវបាត់បង់តំណែងរបស់នាងនៅពេលព្រះនាងរៀបអភិសេកជាមួយលោក Komuro ដែលជាជនសាមញ្ញម្នាក់ ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: International news