ព័ត៌មានអន្តរជាតិ ៖ យន្តហោះមួយគ្រឿង ដឹកមនុស្សសរុប ២២៧នាក់ របស់អាកាសចរណ៍តួកគី បាន រអិលចុះពីលើផ្លូវ អំឡុងពេលចុះចត បណ្តាលឲ្យដាច់កង់ជន្ទល់ ខាងមុខ រួចតួខ្លួនយន្តហោះ បានអូស ទៅហ្នឹងដី ប៉ុន្តែ អ្នកដំណើរទាំង អស់ មិនបានទទួលរងរបួសអ្វីឡើយ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី០៤ ខែ មីនា ឆ្នាំ២០១៥ នេះទៀតថា គ្រោះថ្នាក់ បាន កើតឡើង នៅពេលទៀបភ្លឺថ្ងៃនេះតែម្តង នៅពេលដែល យន្តហោះខាងលើ ព្យាយាម ចុះចតនៅ ព្រ លានយន្តហោះអន្តរជាតិ ទ្រីប៊ូ វ៉ាន់ ទីក្រុងកាត្មាន់ឌូ របស់ប្រទេសនេប៉ាល់ ដោយធ្វើដំណើរ មកពីប្រ ទេស តួកគី ។
គួរបញ្ជាក់ថា អ្នកនាំពាក្យព្រលានយន្តហោះ លោក ប៊ីរិនដ្រា ស្រេសថា បានបញ្ជាក់បន្ថែមថា មនុស្សជិះ នៅ លើយន្តហោះទាំងអស់ មានសុវត្ថិភាពជាធម្មតានោះទេ ហើយ ជើងហោះហើរ តួកគី TK726 ខាង លើនេះ ទំនងជាជួបគ្រោះថ្នាក់ ដោយសារ អាកាសធាតុមិនល្អ មានចុះអ័ព្ទក្រាស់ ៕
ប្រភព ៖ ដើមអម្ពិល , ស៊ិនហួរ និង globaltimes