CamNews

យល់ដឹង 

មនុស្សជោកជ័យ មើលតាមចំនួន Friend ក្នុង Facebook

Facebook មនុស្សមួយចំនួនមានមិត្តនៅលើ Facebook ដែលស្គាល់គ្នានោះគឺមានតែប៉ុន្មាននាក់
បុណ្ណោះ ហើយមានរាប់រយនាក់ទៀតដែលគេមិនស្គាល់។ ចំណែកឯអ្នកខ្លះទៀតគឺមានមិត្តច្រើន
ណាស់ដែលគេស្គាល់លើ Facebook ហើយរាប់អានគ្នាដូចមិត្តនៅខាងក្រៅ។

តើអ្នកជឿទេថាមិត្តនៅលើ Facebook អាចបង្ហាញអោយដឹងថាអ្នកជាមនុស្សជោកជ័យ ឬមិន
ជោកជ័យនោះ? លោក Shigehiro Oishi សាស្រ្តាចារ្យផ្នែកចិត្តសាស្រ្ត របស់សាកលវិទ្យាល័យ
Virginia’s College of Arts & Sciences និងលោក Selin Kesebir មកពីLondon Biz School
 បាន
រកឃើញថាការប្រើប្រាស់បណ្ដាញសង្គមគឺជាអ្វីមួយដែលអាចបង្ហាញពីធាតុពិតនៃបុគ្គលបាន
ផងដែរ។

ក្នុង Facebook សម្រាប់មនុស្សដែលមានមិត្តច្រើននៅក្នុងបញ្ជីប៉ុន្តែស្គាល់គេជិតស្និទត្រឹមតែ
ប៉ុន្មាននាក់នោះ គឺមិនសូវជាមនុស្សដែលមានជោកជ័យប៉ុន្មាននោះទេ ព្រោះការរាប់អានមិត្ត
នៅលើ Facebook ក៏មិនខុសគ្នាប៉ុន្មានដែរ។ ចំពោះអ្នកដែលរកបានមិត្តថ្មីៗនៅលើ Facebook
នោះត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានទំនាក់ទំនងសង្គមល្អ៕

ដោយ៖ ផានិត
ប្រភពពី៖ Dailymail 


Tags: facebook lifestyle