(ចិន)៖ បុរសជនជាតិចិនម្នាក់ រងការអាម៉ាស់មុខយ៉ាងខ្លាំង បន្ទាប់ពីកូនប្រុសអាយុ៧ឆ្នាំ ហ៊ានយករូបថតអាក្រាតរបស់គាត់ ទៅបង្ហោះតាម WeChat ទៅឲ្យមិត្តភ័ក្តិឃើញ បន្ទាប់ពីកូនប្រុសរូបនេះចង់សងសឹក ឪពុកដែលហ៊ានស្ដីឲ្យគេ ពេលដែលមិនធ្វើកិច្ចការសាលា ។
ក្មេងប្រុសដែលយករូបថតអាក្រាតកាយ របស់ឪពុកទៅបង្ហោះ ចែកចាយឲ្យគេឯងបានឃើញនេះ គឺជាសិស្សរៀនថ្នាក់ទី១ប៉ុណ្ណោះ ហើយរូបភាពដែលយកទៅបង្ហោះនោះ បង្ហាញឲ្យឃើញពីឪពុករបស់គេ កំពុងឈរអាក្រាត នៅពីមុខកញ្ចក់ក្នុងបន្ទប់ដេក ។ នៅពេលសាកសួរពីរឿងនេះ ក្មេងប្រុសបានឆ្លើយថា មកពីគេខឹងនឹងឪពុក ដែលតែងតែស្រែកឲ្យខ្លួនថា មិនព្រមធ្វើកិច្ចការសាលា ទើបចង់សងសឹក ដោយយករូបអាក្រាតគាត់ ទៅបង្ហោះបែបនេះ ប៉ុន្តែក្រោយមកក្មេងប្រុស ក៏ស្នើមិត្តភ័ក្តិឲ្យជួយលុបរូបនោះចោលផងដែរ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី