CamNews

ព័ត៌មានអន្តរជាតិ 

មន្រ្តី គយ ប្រកាសជោគជ័យ ធំបំផុត លំដាប់ទី ២ រឹបអូស ភ្លុក​ បានទម្ងន់ ៣ តោន ស្នើទឹកប្រាក់ ៦ លានដុល្លារ

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីគយ ប្រចាំប្រទេសថៃ ដើមសប្តាហ៍ថ្ងៃច័ន្ទនេះ បានធ្វើសេចក្តីប្រកាសអោយ
ដឹងពីការរឹបអូសភ្លុកសត្វពីទ្វីបអាហ្រ្វិកធំបំផុត ជាលើកទី ២    ក្នុង រយៈពេលត្រឹមតែ ២ សប្តាហ៍ ក្នុង នោះបរិមាណសរុបនៃការរឹបអូសភ្លុកទាំងនោះបាន មានដល់ទៅ  ជិត ៣ តោន ស្នើនឹងទំហំទឹកប្រាក់ ដល់ទៅ ៦ លាន ដុល្លារសហរដ្ឋអាមេរិក ។


សេចក្តីរាយការណ៍ បន្តអោយដឹងថា ៖ បណ្តាភ្លុកសត្វទាំងនោះ ត្រូវបានគេលាក់ទុក នៅក្នុងនាវាដឹក ទំនិញដឹកស្លឹកតែ ពីប្រទេស កេនយ៉ា នេះបើយោងតាមការលើកឡើង ពី សំ ណាក់  រដ្ឋមន្រ្តីធនធាន ធម្មជាតិ និងបរិស្ថានប្រទេសថៃ លោក Dapong Ratanasuwan ។ ច្រើនជាងការរឹបអូស នៃភ្លុកសត្វ ខុសច្បាប់ទាំងនេះ របាយការណ៍ បន្តអោយដឹងថា មានការចាប់ឃាត់ខ្លួន   ដូច គ្នា  ដែរ ទៅលើក្រុម មនុស្សពាក់ព័ន្ធនៃការជួញដូរខុសច្បាប់ ដោយពុំបានបញ្ជាក់ពីចំនួនមនុស្ស ត្រូវចាប់ឃាត់ខ្លួនអោយ ពិតប្រាកដនោះទេ ។

គួរបញ្ជាក់ថា ប្រទេសថៃ គោលដៅ លំដាប់កំពូល និងចម្បង នៃការរត់ពន្ធភ្លុក  សត្វខុសច្បាប់ ពីទ្វីប អាហ្រ្វិកនោះ បានបញ្ជប់បេសកម្មរបស់ខ្លួន ចុងខែ មីនា កន្លងទៅនេះ ក្នុង  យុទ្ធ នាការ បញ្ជប់អោយ បានការជួញដូរភ្លុកសត្វខុសច្បាប់នក្នុងប្រទេស ក្រុមអនុសញ្ញា ពាណិជ្ជកម្ម អន្តរជាតិ ទៅលើបណ្តា សត្វប្រឈមនឹងការផុតពូជ Convention on the     International  Trade  of  Endangered Species (CITES) ។

នាយកដ្ឋាន គយ ប្រទេសថៃ បានចេញផ្សាយ សេចក្តីប្រកាសអោយដឹងថា ៖ករណីរឹបអូសលើកនេះ គឺជាការរឹបអូសធំបំផុតលំដាប់ទី ២ របស់ប្រទេសថៃ ក្នុងរយៈពេលត្រឹម  តែ  ២  សប្តាហ៍ ក្រោយមាន ការរឹបអូសធំបំផុតលើកទី ១ កាលពីពេលកន្លងទៅ ។ គួររំឮកថា អំឡុងថ្ងៃទី ២០  មេសា ២០១៥ នា យកដ្ឋាន គយ ធ្លាប់បានធ្វើសេចក្តីប្រកាស ពីការរឹបអូស បានបណ្តាភ្លុកសត្វ ដល់ ទៅ ៤ តោន លាក់ នៅក្នុងបាវ ក្នុងនាវាដឹកគ្រាប់កាហ្វេស្ងួត ពីសាធារណរដ្ឋ កង់ហ្គោ ។

លោក Somchai Sujjapongse អគ្គនាយក នាយកដ្ឋាន គយ អោយដឹងថា នាវាដឹកស្លឹកតែ ពីប្រទេស កេនយ៉ា ខាងលើ បានធ្វើដំណើរឆ្លងកាត់ប្រទេស ស្រី លង្កា ម៉ាឡេស៊ី សឹង្ហបុរី និង  ថៃ  គោលបំណង ឆ្ពោះទៅកាន់ប្រទេស ឡាវ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news Unt news Malaysia Thai Thailand Ivory