ព័ត៌មានអន្តរជាតិ ៖ FBI កំពុងតែដឹកមុខប្រតិបត្តិការឆ្លើយតបទៅនឹង ក្រុមជីវពល ដៃប្រដាប់ដោយ អាវុធ ដែលបានកាន់កាប់អាគាររដ្ឋាភិបាល សហព័ន្ធ នៅ ក្នុង រដ្ឋ Oregon ខណៈពេលដែលបណ្តា មន្រ្តី FBI មិនព្យាយាមបង្កហេតុណាមួយ ប្រឆាំងទៅនឹង ក្រុមជីវពល ដែល គម្រាមប្រើប្រាស់អំពើ ហឹង្សា។
ក្រុមជីវពល ដែលជាក្រុមប្រឆាំងរដ្ឋាភិបាល សហព័ន្ធ បាន កាន់ កាប់តំបន់ជម្រកសត្វព្រៃរដ្ឋ Ore - gon ដល់ថ្ងៃទីបី ហើយពីថ្ងៃចន្ទដោយព្រមានថាការតវ៉ារបស់ ពួកគេ ប្រឆាំងនឹងការដាក់ គុកម្ចាស់កសិដ្ឋាន ២ នាក់អាចមានរយៈពេលជាច្រើនខែ។ ស្ថិតនៅក្នុងវ័យ ៧៣ ឆ្នាំ លោក Rancher Dwight Hammond និងកូនប្រុស វ័យ ៤៦ ឆ្នាំ ឈ្មោះ Steven ត្រូវជាប់គុកពី បទ ដុតដីស្រែចម្ការរបស់សហ ព័ន្ធ គួរបញ្ជាក់ថា បរិបទមួយនេះបាននាំមកនូវការផ្ទុះការតវ៉ាខ្លាំងពីសំណាក់ក្រុមស្តាំនិយម ដែល ធ្លាប់តែមិនពេញចិត្តការជ្រៀតជ្រែករបស់រដ្ឋាភិបាល៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី