ថៃ៖ កាលពីថ្ងៃទី ២៤ ខែមិថុនា ម្សិលមិញនេះ ក្រុមអាវក្រហមថៃ រាប់សិបពាន់នាក់បានប្រមូល
ផ្ដុំគ្នាដើម្បីធ្វើការរំលឹកខួបទី ៨០ នៃការដួលរលំនៃរបបររាជាធិបតេយ្យ ថៃ នាឆ្នាំ ១៩៣២។ នេះ
បើតាមពត៌មានមួយរបស់ប្រទេសថៃ ដែលបានចុះផ្សាយកាលពីព្រឹកថ្ងៃ អាទិត្យម្សិលមិញនេះ។
មនុស្សរាប់សិបពាន់នាក់ ដែលពោរពេញទៅដោយឈុតសម្លៀលបំពាក់ពណ៌ក្រហម បានដើរ
យ៉ាងត្រៀបត្រានៅជិត វិមានប្រជាធិបតេយ្យ(Democracy Momument) ក្នុងក្រុងបាងកក ប្រទេស
ថៃ ក្នុងគោលបំនងធ្វើការរំលឹកខួបទី ៨០ នៃការដួលរលំរបបប្រជាធិបតេយ្យ។ ការដើរដង្ហែរនេះ
ទៀតសោត គេក៏ឃើញមានកាន់នូវបាដា រូបថតនាយករដ្ឋមន្រី្ដថ្មីគឺលោកស្រី យីងឡាក់ ស៊ីណា
វ៉ាត្រា (Yingluck Shinawatra) និងបងប្រុសលោកស្រី អតិតនាយករដ្ឋមន្រី្ដមុន គឺលោក ថាក់ស៊ីន
ស៊ីណាវ៉ាត្រាផងដែរ។
ប្រជាពលរដ្ឋដែលគាំទ្រ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងបងប្រុលោកស្រី គឺលោក ថាក់
ស៊ីនស៊ីណាវ៉ាត្រា មានភាពសប្បាយ និងហ៊ោរកញ្ជៀងយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍នេះ។ ប្រជាពល
រដ្ឋទាំងនោះក៏បានព្រមានដល់អំណាចតុលាការ ប្រសិនបើមានការយល់ព្រមជាមួយនឹងគណបក្ស
ប្រឆាំង ក្នុងការប្តូរច្បាប់រដ្ឋមនុញ្ញ ដែលគ្រប់គ្រងដោយអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា សព្វថ្ងៃ។
បន្ថែមលើលពីនេះទៅទៀត ប្រជាពលរដ្ឋទាំអស់ក៏សុំសំណូមពរដល់ រាជរដ្ឋាភិបាលថ្មិគឺធ្វើយ៉ាង
ណាអោយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចូលមកក្នុងប្រទេសថៃ ឆាប់ៗផងដែរ។
តានប្រភពពត៌មានខាងលើក៏បានបន្ថែមដែរថា ព្រឹត្ដិការណ៌ដ៏ធំនេះក៏មានការចូលរួមពីសំណាក់
ព្រះសង្ឃផងដែរ៕
ព្រះសង្ឃដែលបានចូលរួមក្នុងវិធីរំរឹកខួប
ដោយ: សារិន
ប្រភព៖ teakdoor