សម្រាប់អ្នកដែលចូលចិត្តញ៉ាំមាន់បំពងស្រួយៗរបស់ KFC ប្រាកដជាភ្ញាក់ផ្អើល ពេលដែលឮថា KFC បានចេញទូរស័ព្ទស្មាតហ្វូនពណ៌ក្រហមឆ្អិនឆ្អៅ។
KFC និងក្រុមហ៊ុនទូរស័ព្ទចិន Huawei បានបញ្ចេញនូវស្មាតហ្វូនសម្រាប់ក្រុមហ៊ុន fast food ដែលមានវត្តមានជាង ៣០ ឆ្នាំ នៅក្នុងប្រទេសចិន។
ស្មាតហ្វូន KFC គឺជា limited edition KFC Huawei 7 Plus ដែលស្រោបដោយសំបកពណ៌ក្រហម ដែលមាននិមិត្តសញ្ញា KFC និង Huawei នៅខាងខ្នង។
ទូរស័ព្ទនេះ នឹងត្រូវដាក់លក់ក្នុងតម្លៃត្រឹមតែ $161 ប៉ុណ្ណោះនៅលើ Tmall ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ។
ចំណែកឯទូរស័ព្ទនេះក៏មានលក្ខណៈពិសេសមិនចាញ់ទូរស័ព្ទស្មាតហ្វូនទូទៅឡើយ។ វាមានកន្លែងស្កេនម្រាមដៃនៅផ្អែកខាងខ្នង បូករួមនឹង RAM 3GB និង ROM 32GB ដែលអាចបន្ថែមរហូតដល់ 128GB Micro SD card។
ក្នុងទូរស័ព្ទនេះផងដែរ ក៏មានការតំឡើងរួចជាស្រេចនូវកម្មវិធីរបស់ KFC ក៏ដូចជា K-Music ដែលលោកអ្នកអាចជ្រើសរើសបទចម្រៀងសម្រាប់ស្តាប់ រាល់ពេលដែលអ្នកនៅក្នុងហាងណាមួយ ក្នុងចំណោម KFC 4,000 ហាង ក្នុងប្រទេសចិន។ ប៉ុន្តែនេះពុំមែនជាគម្រោងដំបូងរបស់ KFC នោះទេ។ កាលពីឆ្នាំកន្លងទៅ វាបានបើកហាងមួយនៅ សៀងហៃ ដែលបុគ្គលិកទាំងអស់សុទ្ធតែជាមនុស្សយន្ត។ ហើយថ្មីៗនេះ KFC ក៏ទើបតែបើកហាងឈ្មោះថា K Pro ដែលមានលក់ដូចជា ទឹកក្រូចស្រស់ និងសាឡាត់ជាដើម៕
ប្រែសម្រួល៖ High
ប្រភព៖ Mashable