ហ្កាណា៖ គ្រូបង្រៀនម្នាក់មានឈ្មោះ Owura Kwadwo មកពី Kumasi បានប្រើក្តារខៀន បង្រៀនសិស្សតាមរយៈ ការគូររូបដ្យាក្រាមនៃកម្មវិធី Microsoft ដ៏ពេញនិយមប្រើប្រាស់បំផុតក្នុងពិភពលោក។
លោក បានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក ជាមួយរូបថតដោយសរសេរថា "ការបង្រៀន ICT នៅក្នុងសាលារៀនរបស់ហ្គាណា គឺគួរឱ្យកំប្លែងណាស់។ ខ្ញុំស្រឡាញ់សិស្សរបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវធ្វើអ្វីដែលនឹងធ្វើឱ្យពួកគេយល់ពីអ្វីដែលខ្ញុំកំពុងបង្រៀន" ។
បន្ទាប់ពីរូបភាពទាំងនោះ ត្រូវបានចែករំលែករាប់ពាន់ដងនៅលើប្រព័ន្ធអ៊ិនធឺណិត ក្រុមហ៊ុន Microsoft បានសន្យាថានឹងបញ្ជូននូវឧបករណ៍កុំព្យូទ័រថ្មីៗទៅកាន់គាត់ដើម្បីបង្រៀនកូនសិស្ស ៕
ប្រែសម្រួល ៖ ច័ន្ទ
ប្រភព៖ ប៊ីប៊ីស៊ី