ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ប្រទេស ម៉ិចសិក ហាមមិនមានការចែក Free នូវម្សៅទឹកដោះគោ កូនក្មេងនៅតាមបណ្តាមន្ទីរពេទ្យ ក្នុងលទ្ធផល ជម្រុញ ត្រលប់ មកវិញ អោយមានការ បំបៅកូន ដោយទឹកដោះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេសប៊ីប៊ីស៊ី។
ប្រភពដដែល បន្ទាប់ពីដកស្រង់ ការលើកឡើង អាជ្ញាធរ សុខាភិបាល ប្រទេសម៉ិចសិក បានបន្ត ចុះផ្សាយអោយដឹងថា ៖ ម្សៅទឹកដោះគោ នៅតែមានសុពលភាពក្នុងការបញ្ជាទិញនៅតាមបណ្តា ផ្សាទំនើប ក៍ដូចជា អាចមានជាការផ្គត់ផ្គង់ទៅមន្ទីរពេទ្យបាន ល្គិកណា មានការស្នើពីវេជ្ជបណ្ឌិត ។ ប៉ុន្តែ អាជ្ញាធរសុខាភិបាល បន្តលើកឡើងអោយដឹងថា ទោះជាយ៉ាងណាក៏ដោយចុះ ប្រជាជាតិ មួយនេះ តម្រូវអោយមានការលើកទឹកចិត្តបំបៅកូនដោយទឹកដោះ បន្ថែមទៀតខណៈអាត្រាបំបៅ កូនដោយទឹកដោះ នៅមានកម្រិតទាបនៅឡើយ ។ គួរបញ្ជាក់ថា ម៉ិចសិក គឺជាប្រទេសមួយដែល មានអាត្រា ម្តាយបំបៅកូន ទាបបំផុតក្នុងចំណោម ប្រទេស នៅអាមេរិកឡាទីន ពោល ម្តាយម្នាក់ ក្នុងចំណោម ៧ នាក់ ចាប់យកការបំបៅដោះកូនដោយទឹកដោះ អំឡុង ៦ ខែដំបូង បន្ទាប់ពីបង្កើត កូនតូច។
អង្គការសុខភាពពិភពលោក អោយដឹងថា ជម្រើសបំបៅកូនដោយទឹកដោះ រយៈពេល ៦ ខែដំបូង គឺជាការសម្រេចចិត្តដ៏ល្អបំផុត ក្នុងការផ្តល់អាហាររូបត្ថម្ភដល់ទារកតូច ។ WHO បន្តអោយដឹងថា ច្រើនជាងការបំបៅកូនដោយទឹកដោះ រហូតដល់គេមានអាយុ ២ ឆ្នាំ ម្តាយគួរណា មានការចិញ្ចឹម បីបាច់កូន ដោយផ្តល់ជូន នូវអាហាររូបត្ថម្ភមួយចំនួនផ្សេងទៀត ដែលមានសារជាតិ បំប៉ន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី