CamNews

ព័ត៌មានអន្តរជាតិ 

ចុះទឹកក្រពើ ឡើងលើប៉ូលីសចរាចរ ជាលទ្ធផលដេកពេទ្យ​ បានសំរេច

ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌
មានបរទេស  ស្កាយ  ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បាន
គូសបញ្ជាក់អោយដឹងថា  បុរសម្នាក់  ដែលបានរត់គេច​​  ពីការសាកសួររបស់មន្រ្តីប៉ូលីស
បានសំរេចនោះ ត្រូវបានចាប់ខ្លួន ដោយក្រពើកំណាចទៅវិញ។

បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការម្នាក់​ មកពីរដ្ឋ Florida បានអោយដឹងថា បុរសម្នាក់
ស្តិតនៅក្នុងវ័យជាង ២០ ឆ្នាំ ឈ្មោះ  Bryan  Zuniga  ត្រូវបានរកគេចខ្លួនបាត់មួយរំពេច
ខណៈមន្រ្តីប៉ូលីស   ឃាត់ឡានគេសាកសួរ    បន្ទាប់ពីបានឃើញឡាន មួយគ្រឿងនោះ
ត្បុលចេញចូលពីផ្លូវតូចចង្អៀតមួយ កាលពីវេលាទាបភ្លឺ ថ្ងៃព្រហស្បត្តិ៍។

មិនបានប៉ុន្មានម៉ោងស្រួលបួលផង      ក្រុមមន្ត្រីប៉ូលីសបានរកឃើញគេ កំពុងសម្រាក
ព្យាបាលនៅមន្ទីរពេទ្យ   បន្ទាប់ពីមានការវាយប្រហារពីសំណាក់ក្រពើកំណាច បន្ទាប់ពី
គេបានរត់គេចខ្លួនពីមន្រ្តីប៉ូលីសបានសំរេច។

បើយោងតាមសម្តីជនរងគ្រោះផ្ទាល់ បានអះអាងអោយដឹងថា គាត់ត្រូវបានវាយប្រហារ
អោយរងរបួសដៃ និងមុខ ពីសំណាក់ប្រភេទសត្វល្មូនកំណាចមួយប្រភេទនេះ នៅក្បែរ
រោងចក្រផលិតទឹកស្អាតមួយកន្លែង។ ដោយឡែក មកទល់នឹងពេលនេះ គាត់ត្រូវបាន
ចាប់ឃាត់ខ្លួន   ពីបទបើករថយន្ត  ដោយគ្មានប័ណ្ណបើកបរ  ការតតាំង ជាមួយនឹងក្រុម
មន្រ្តីប៉ូលីស ក៏ដូចជារត់គេចចេញពីសំណាញ់ច្បាប់ជាដើម៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic