CamNews

មិនគួរឲ្យជឿ 

"រំលោភមិនសម្រេច សម្លាប់ចោល" មិត្តភក្កិរៀនជាមួយគ្នា សម្លាប់ និស្សិតស្រី ឆ្នាំទី ២

ព័ត៌មានអន្តរជាតិ ៖ និស្សិតស្រីពីសាកលវិទ្យាល័យមួយកន្លែងដែលធ្លាប់តែមានក្តីសុបិន្តក្លាយទៅ ជាតារាសម្តែងស្រីល្បីឈ្មោះនោះ នាងបាត់ខ្លួន មួយសប្តាហ៍កន្លង ទៅនេះ​ ជាលទ្ធផល របាយការ ណ៍បញ្ជាក់បានថា នាងត្រូវបានសម្លាប់ដោយមិត្តរួមថ្នាក់ម្នាក់ ភេទប្រុស  ក្រោយ ពីប៉ុនប៉ងរំលោភ នាងតែមិនបានសម្រេច ។


ជនរងគ្រោះ ជា  និស្សិត  វ័យ   ក្មេងរូប នេះ មានឈ្មោះថា Zhou Yunlu ជានិស្សិតឆ្នាំ ទី ២ ជំនាញ សិល្បៈសំដែង នៅឯសាកលវិទ្យាល័យ Communication University ទីក្រុង ប៉េកាំង ប្រទេសចិន។
សារពីបណ្តាញសង្គម WeChat រាយការណ៍អោយដឹង ពីករណីបាត់ខ្លួននាង កាលពីសប្តាហ៍កន្លង ទៅនេះ  ត្រូវបានចែករំលែកយ៉ាងលឿន  នៅ  ក្នុង សាកលវិទ្យាល័យ មុននឹងសាយភាយទៅដល់ ក្រុមបណ្តាញសារព័ត៌មានក្នុងស្រុក ។ គួរបញ្ជាក់ថា តាមរយៈការស៊ើបអង្កេតឯករាជ្យ គួរជាទីទុក ចិត្តជាលទ្ធផល ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន ពោល​   គេមានឈ្មោះថា Li មានវ័យ​២៣ ឆ្នាំ ជាមិត្តរួមថ្នាក់ នារីជនរងគ្រោះ ។ អំឡុងសារភាព ទោស  កំហុស ជនជាប់ចោទ លើកឡើងអោយ ដឹងថា លោកពិតជាបានសម្លាប់នាង Zhou ពិតប្រាកដមែន  បន្ទាប់ពីរំលោភនាងមិនបានសម្រេច គួររំឮកថា ពួកគេទាំងពីរនាក់ ចាប់ផ្តើមស្គាល់គ្នា បន្ទាប់ពីមានការសម្តែងសិល្បៈជាមួយគ្នា ក្រោម ការរៀបចំ របស់លោក Li ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong