CamNews

តារា 

ជា សុវណ្ណរិទ្ធនិង សុម៉ោវត្តី ដុត ហុិន ច័ន្ទនីរត្ន័ ពេលណារៀបការ? ដឹងកញ្ញា ឆ្លើយតបវិញថាម៉េចអត់?

ភ្នំពេញ ៖ តារាល្បីទាំង ៣ ដួង ដែលកំពុងតែទទួលបានប្រជាប្រិយភាព គឺ លោក ជា សុវណ្ណរិទ្ធ  អ្នកនាង សុខ សុម៉ោវត្តី និងកញ្ញារូបស្អាត ហុិន ច័ន្ទនីរត្ន័ បានបង្កបរិយាកាសដ៏ប្លែក និងជាសំណើចដល់ពុកម៉ែបងប្អូន ដោយធ្វើការបង្អាប់អ្នកដែលនៅលីវ ទុកជាការកំសាន្ត ។ 

ទទ្ទឹមនឹងនេះផងដែរ លោក ជា សុវណ្ណរិទ្ធ និងអ្នកនាង សុម៉ោវត្តី បានដុត ហុិន ច័ន្ទនីរត្ន័ ពេលណារៀបការ ស្រាប់តែកញ្ញាឆ្លើយតបវិញថា ចាំឲ្យតារាសម្តែងទាំងពីរដួង (លោក ជា សុវណ្ណរិទ្ធ និងអ្នកនាង សុម៉ោវត្តី) មានកូនម្នាក់ ២ សិនគឺកញ្ញាសម្រេចចិត្តរៀបការ ។ 

រីឯលោក ជា សុវណ្ណរិទ្ធ ក៏បានលើកឡើងនៅលើគណនី instagram ផ្ទាល់ខ្លួនដែរថា "កញ្ញារត្ន័និយាយថា Freshie Boy And Girl បីនាក់នេះឥលូវចាស់ៗណាស់ ...! ខ្ញុំក៏បាននិយាយថា មែនចាស់មែន បើនិយាយពី វត្តី ចាស់ជាងគេ , ចូលប្រលងក៏មុនគេ, រៀបការក៏មុនគេ, មានកូនក៏មុនគេ...! បន្ទាប់មកទាំងពីរនាក់ស្រីតី @sok_somavotey ស្រុះគ្នាល្អណាស់ ចង្អុលទៅ កញ្ញា រត្ន័ @hin_channiroth ហើយសួរថា ពេលណា រៀបការនឹងគេ? 
ចម្លើយរបស់គាត់គឺចាំអោយខ្ញុំនឹងស្រីតី មានកូនម្នាក់ ២ សិនទៅ 
អត់ដឹងថាឯងកំពុងតែចង់បានកូនមួយទៀតទេឬអី?" ។ 


សូមបញ្ជាក់នេះគ្រាន់តែជាពាក្យលេងសើច ចំអកឲ្យគ្នាទៅវិញទៅមកធម្មតាៗនោះទេ ក្នុងនាមជាអ្នកសិល្បៈដូចគ្នា ៕







ដោយ ៖ គន្ធា


Tags: Local news Social news