CamNews

ប្លែកៗ 

ស្ទើរតែមិនជឿ៖ ប្រពន្ធរស់នៅជាមួយប្តី និងប្រុសស្នេហ៍ ក្រោមដំបូលផ្ទះ តែមួយ

រឿងស្នេហា ស្ត្រីម្នាក់ និងបុរសពីរនាក់ រស់នៅក្រោមដំបូលផ្ទះតែមួយនេះ គឺកើតឡើងនៅ
ប្រទេសអង់គ្លេស ក្នុងគ្រួសាររបស់លោក Paul (អាយុ ៣៧ឆ្នាំ) និងអ្នកស្រី Maria Butzki
(អាយុ ៣៣ឆ្នាំ) ដែលរស់នៅភាគខាងកើត នៃទីក្រុងឡុងដ៍។

បើទោះជាមានសុភមង្គលជាមួយប្តី និងកូនស្រីពីរនាក់ទៅហើយ ក៏ប៉ុន្តែអ្នកស្រី Maria នៅតែ
បែកឆ្វេង ស្រលាញ់បុរសម្នាក់ទៀតដែលមានឈ្មោះថា Peter Gruman អាយុ ៣៦ឆ្នាំ ដែលជា
អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ កន្លែងដែលអ្នកស្រីធ្វើការ។

ប្តី (ឆ្វេង) អ្នកស្រី Maria (កណ្តាល) និងប្រុសស្នេហ៍ (ស្តាំ) រស់ក្រោមដំបូលផ្ទះតែមួយ

នៅពេលដែលអ្នកស្រី ចុះចោលប្តីរបស់គាត់ ទៅតាមប្រុសស្នេហ៍របស់ខ្លួន អ្នកស្រីមិនអាចហាម
ឃាត់ចិត្តខ្លួនឯង ក្នុងការដែលនឹករលឹកទៅដល់ប្តីរបស់អ្នកស្រីបានឡើយ។ ប៉ុន្តែ នៅក្នុងចិត្ត អ្នក
ស្រីក៏មិនដឹងថា ជីវិតនឹងទៅជាយ៉ាងណា បើសិនជារស់ខ្វះ ប្រុសស្នេហ៍កំពូលដួងចិត្ត របស់ខ្លួន
នោះ។

អស់រយះពេលបីឆ្នាំ នៃការស្រលាញ់បុរសពីរនាក់ មិនអាចខ្វះអ្នកណាបាននោះ នៅឆ្នាំ ២០១២
កន្លងទៅនេះ អ្នកស្រី Maria បានសំរេចចិត្តជ្រើសរើសយកទាំងពីរនាក់ ដោយនាំយកប្រុស
ស្នេហ៍ មករួមរស់ជុំគ្នា នៅក្នុងគ្រួសាររបស់អ្នកស្រីតែម្តង។ អ្វីដែលភ្ញាក់ផ្អើលបំផុតនោះ បុរស
កំពូលស្នេហ៍ទាំងពីររបស់អ្នកស្រី Maria សុទ្ធតែយល់ព្រមលើបញ្ហានេះ។

គ្រួសារដ៏មានសុភមង្គលរបស់អ្នកស្រី Maria

មិនត្រឹមតែប៉ុណ្ណោះ លោក Paul តែងតែយល់ចិត្ត និងវាយតំលៃទៅលើ Peter ថាជាបុរសល្អ
ម្នាក់។ ក្នុងពេលដែលលោក Peter ក៏បានសរសើរទៅលើទៅលើបុរស ដែលជាប្តីរបស់ស្រី
ស្នេហ៍របស់ខ្លួនវិញផងដែរ។ "ពួកយើងទាំងបីនាក់ សុទ្ធតែមានទំនាក់ទំនងល្អនឹងគ្នា។ ខ្ញុំមិន
គិតអ្វីទាំងអស់ សំរាប់ការដែលចែករំលែក Maria ឲ្យទៅបុរសម្នាក់ទៀត។ ខ្ញុំមិនមានការ
ប្រចណ្ឌអ្វីឡើយ ព្រោះពួកយើងជាគ្រួសារតែមួយ", លោក Peter ចែករំលែកឲ្យដឹង។

លោក Paul និង លោក Peter មានចំណង់ចំណូលចិត្តស្ទូចត្រី ដូចគ្នា

អ្នកស្រី Maria បានឲ្យដឹងថា រាល់ថ្ងៃ Peter គឺដេកនៅលើកៅអី សូហ្វា, Paul ដេកនៅក្នុងបន្ទប់
ជាន់លើ ចំណែកអ្នកស្រីដេកនៅក្នុង បន្ទប់ជាមួយកូនស្រីពៅ។ ទន្ទឹមនឹងនោះ អ្នកស្រីក៏បាន
បញ្ជាក់ថា អ្នកស្រីមិនដែលធ្វើ "រឿងលើគ្រែ" ជាមួយនឹងប្តី និងប្រុសស្នេហ៍ រួមគ្នាក្នុងពេលតែ
មួយនោះទេ។ បើសិនជាអ្នកស្រី Maria មានភាពស្និទ្ធស្នាលជាមួយបុរសម្នាក់នេះ នោះបុរស
ម្នាក់ទៀត ត្រូវតែគោរព ពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេ ដោយធ្វើហាក់ដូចជាមិនបានដឹង មិន
បានឃើញ មិនឮ អ្វីទាំងអស់៕

ដោយ៖ សិលា
ប្រភព៖ K14


Tags: Hard to believe Maria Butzki Paul Peter Gruman unbelievable strange