CamNews

យល់ដឹង 

ត្រីផ្សោតដ៏ស្រស់ស្អាតនឹងត្រូវផុតពូជ បើគ្នានការអភិរក្សត្រឹមត្រូវ


យល់ដឹង៖​ តាមការស្រាវជ្រាវថ្មីៗមួយរបស់ប្រទេស ញូវសេឡែន បានអោយដឹងថា​ ចំនួន
ត្រីផ្សោតក្នុងទឹកពេលនេះ គឺនៅមានសេសសល់តិចតួចណាស់។ នេះមានន័យថា អំបូរ
សត្វត្រី ដ៏កម្រដែលមាននៅលើផែនដីនេះ ស្ទើរតែបាត់ផុតពូជទៅវិញហើយ។ នេះបើតាម
ការអោយដឹងរបស់អ្នកវិទ្យាសាស្ត្រពិភពលោក។


បើតាមការអះអាងរបស់អាជ្ងាធរអភិរក្សត្រីទឹកសាប នៃប្រទេសញូវសេឡែន បានអោយដឹង
ថា ការបាត់បង់ពពួកសត្វត្រីផ្សោត ដ៏ច្រើន​នាពេលកន្លងមក​ គឺបណ្ដាលមកពីការនេសាទ
ខុសច្បាប់ ដែលមានលក្ខណៈទ្រង់ទ្រាយ​ធំពេក ។ គួររំលឹកផងដែរថា ត្រីផ្សោតទឹកសាបក្នុង
ប្រទេស ញូវសេឡែនរាប់សិបរយក្បាល ត្រូវបានបាត់បង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ
នេះ។ សេចក្ដីរាយការណ៍របស់អាជ្ងាធរ ដែលពាក់ព័ន្ទការអិភិរក្សត្រីតំបន់ទឹកសាប។



ជាមួយគ្នានេះដែរ រដ្ឋាបាលក្រុង​វេលីងថោន ក៏បានចេញច្បាប់ដ៏តឹងតែងមួយ ក្នុងការដាក់
ទណ្ទកម្មចំពោះជន ឬក្រុមហ៊ុនណា ដែលធ្វើការនេសាទហួសដែនកំណត់ ជាពិសេសការ
នេសាទ ដែលមានការប៉ះពាល់ដល់អំបូរត្រីផ្សោតនេះឯង។ រដ្ឋាភិបាលបានបន្ដទៀតថា
យើងត្រូវចោលរួមទាំងអស់គ្នា ក្នុងការអភិរក្សធនធានធម្មជាតិដ៏កម្រមួយនេះ អោយឋិត
ថេរតអង្វែងរៀងទៅ។



រដ្ឋាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយខិតខំយកចិត្ដទុកដាក់​អោយ
បានខ្ពស់ ក្នុងការរួមចំណែកជួយអភិរក្សត្រីផ្សោតទឹកសាបនេះ។ លើសពីនេះទៅទៀត រដ្ឋា
ភិបាលបានលោកទឹកចិត្ដប្រជាពលរដ្ឋ​ អោយជារង្វាន់ បើប្រជាពលរដ្ឋណារាយការណ៍ទៅ
អាជ្ងាធរ សមត្ថិកិច្ចនៅពេលឃើញមានការនេសាទខុសច្បាប់ ពីសំណាក់ជនខិលខូច។


ដោយ៖ សារិន
ប្រភព៖ dailymail


Tags: lifestye knowdement dolphins go a waycruel fishing New Zaland