ព័ត៌មានអន្តរជាតិ ៖ គ្រោះអគ្គីភ័យភ្លើងឆេះព្រៃ ដ៏សន្ធសន្ធៅក្រោយពីលេបត្របាក់ ទីក្រុងតូចមួយ ពេលនេះ ឥទ្ធិពលឆាបឆេះរបស់វា កាន់តែឆាបឆេះកាន់តែខ្លាំងឡើង ខណៈ ស្ថាន ការណ៍ រឹតតែពិ បាកគ្រប់គ្រងបាន នៅភាគខាងជើង ប្រទេសអូស្រា្តលី ។
របាយការណ៍ គូសបញ្ជាក់អោយដឹងថា ហោចណាស់ មនុស្ស ៣ នាក់ បាន បាត់ខ្លួន ក្រោយគ្រោះ អគ្គីភ័យភ្លើងឆេះព្រៃដ៏សាហាវលើកនេះបានលេបត្របាក់ក្រុង Yarloop ឆេះខ្ទេច ផ្ទះ ៩៥ ខ្នង នា ភាគខាងត្បូង ទីក្រុង Perth។ កម្លាំងខ្យល់បក់នៅក្នុងតំបន់មានល្បឿន ដល់ទៅ ៦០ គ.ម ក្នុងមួយ ម៉ោង ខណៈភ្លើងឆាបឆេះបន្តរាលដាលយ៉ាងលឿនទៅកាន់ទីក្រុង Waroona ក្នុងនោះ កំពស់ភ្លើង ឆេះមានកំពស់ខ្ពស់ដល់ទៅ ៥០ម៉ែត្រឯណោះ។ គួរ បញ្ជាក់ ថា អគ្គីភ័យឆាបឆេះលើកនេះ គ្រប ដណ្តប់លើផ្ទៃដី ដល់ទៅ ៥៨,០០០ហិចតា ខណៈសារព្រមាន ក៏ដូចជា ប្រកាសអាសន្ន ត្រូវបានធ្វើ ឡើង នៅតាមបណ្តាទីក្រុង មួយចំនួនរួមមានដូចជា ទីក្រុង Waroona ទី ក្រុង Harvey និង តំបន់ ជុំវិញមាត់សមុទ្រ Preston ។
មន្រ្តីនយោបាយក្នុងស្រុក គូសបញ្ជាក់ដល់សារព័ត៌មាន ប៊ីប៊ីស៊ី ឲ្យ ដឹងថា ភ្លើងឆេះព្រៃដ៏សាហាវ លើកនេះអាចនឹងថមថយកម្លាំង ក៏ដូចជា រលត់ទៅវិញ នៅទីក្រុង Yarloop ។ ស្នងការនាយកដ្ឋាន ពន្លត់អគ្គីភ័យភាគខាងលិច ប្រទេសអូស្រា្តលី លោក Wayne Gregson គូសបញ្ជាក់ តាមរយៈការ ធ្វើសន្និសិទសារព័ត៌មាន អោយដឹងថា ដំណោះស្រាយ ពន្លត់ភ្លើង កុំអោយ រាល ដាលដល់ទីក្រុង Yarloop គឺជាបញ្ហាប្រឈមជាខ្លាំង។ លោកបន្តអោយដឹងថា ហោចណាស់ មន្រ្តីពន្លត់អគ្គីភ័យ ៤ នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យមួយគ្រឿង រងនូវការខូចខាត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី