CamNews

យល់ដឹង 

ភាពជាំខ្មៅលើត្របកភ្នែក ត្រូវដោះស្រាយបែបណា?

ដើម្បីព្យាបាលអាការៈជាំខ្មៅនៅរង្វង់ភ្នែកអោយបានត្រឹមត្រូវ អ្នកត្រូវតែផ្លាស់ប្ដូរឥរិយាបថ
គេង និងញ៉ាំអាហារដែលសម្បូរដោយជាតិដែក។

ភាបជាំខ្មៅត្រង់រង្វង់ភ្នែក អាចបណ្ដាលមកពីមូលហេតុ តំណពូជ ប៉ុន្ដែ ការគេងមិនបានគ្រប់
គ្រាន់ ភាពហេវហត់ អស់កម្លាំង និងភាពតានតឹងអារម្មណ៍ក៏ជាមូលហេតុដែលគេតែងតែជួប
ប្រទះជាញឹកញាប់។

ការប្រើប្រាស់ចំណិតត្រសក់ផ្អរ ថង់តែក្លាសេ ​បិទលើរង្វង់ភ្នែក ដើម្បីជួយអោយឈាមរត់បាន
បានល្អ តែគ្រាន់តែជាមធ្យោបាយបណ្ដោះអាសន្នប៉ុណ្ណោះ។ ដូច្នេះដើម្បីព្យាបាលអាការៈជាំ
ខ្មីរង្វង់ភ្នែកអោយបានត្រឹមត្រូវ សូមស្វែងយល់ដូចខាងក្រោម ៖

- ប្រសិនអ្នកមានបំណងភ្ញាក់ដល់យប់ជ្រៅ ល្ងាចនៃថ្ងៃនោះ អ្នកគួរញ៉ាំបន្លែអោយបានច្រើន
និងកាត់បន្ថយអាហារដែលមានអំបិលតិច ដូចជា អាហារស្រស់ ស៊ុត សាច់ ទឹកដោះគោ ជា
ដើម ដើម្បីកាត់បន្ថយការប្រមូលជាតិទឹក ដែលអាច "ដក់" ត្រង់រង្វង់ភ្នែក។

- ឥរិយាបថគេង ៖ ក្បាលត្រូវកល់ខ្ពស់ដើម្បីទប់ស្កាត់អាការៈប្រមូលផ្ដុំជាតិទឹកត្រង់រង្វង់ភ្នែក
ដែលធ្វើអោយហើមត្របកភ្នែក នៅពេលក្រោកពីគេង។

- ព្រឹកព្រលឹម បន្ទាប់ពីក្រោកពីគេង អ្នកគួរប្រើប្រាស់ទឹកត្រជាក់ដើម្បីលុបមុខ។ វិធីនេះអាច
ជួយអោយអ្នកមានអារម្មណ៍ស្រស់ថ្លាឡើងវិញ ព្រមទាំងជួយបន្ថយអាការៈហើមភ្នែក។

- ហាត់ប្រាណអោយបានត្រឹមត្រូវ។ ការហាត់ប្រាណអោយសមល្មមនៅពេលព្រឹកនឹងជួយ
ដោះបញ្ចេញជាតិទឹកដែលនៅសល់ និងជួយអោយរាងកាយធូរស្រាលជាងមុន។ ទន្ទឹមនឹង
នេះ ការហាត់មើលទៅឆ្ងាយនាពេលព្រឹក ក៏ជួយធ្វើអោយកម្លាំងភ្នែកបានល្អជាងមុន។

- ភាពជាំខ្មៅនៅលើរង្វង់ភ្នែក បញ្ជាក់ថា រាងកាយរបស់អ្នកកំពុងតែខ្វះជាតិដែក។ ដូច្នេះអ្នក
គួរតែបំពេញជាតិដែកដល់រាងកាយ ដោយញ៉ាំអាហារដែលសម្បូរជាតិដែក ដូចជា បន្លែភ្លៅ
កង្កែប ត្រកួន ម្សៅស្រូវសាឡី សណ្ដែក ។ល។

- ប្រការសំខាន់បំផុត ដើម្បីជួយដោះស្រាយបញ្ហាខាងលើ គឺត្រូវតែគេងអោយបានគ្រប់គ្រាន់
និងទៀងពេល បែបនេះវានឹងជួយអោយភ្នែកទាំងគូរបស់អ្នកបានស្រស់ថ្លា មិនមានភាពជាំ
ខ្មៅ ត្រង់រង្វង់ភ្នែក៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD


Tags: Dark Circles Eyes style