រង្វង់ភ្នែកខ្មៅ គឺជាបញ្ហាមួយ ដែលមនុស្សជាច្រើនកំពុងជួបប្រទះ ហើយវាក៏ជាផ្នែកមួយ ដែលធ្វើឲ បាត់បង់រូបសម្រស់ផងដែរ។ មូលហេតុដែលបង្កឲរង្វង់ភ្នែក ប្រែទៅជាខ្មៅមានដូចជា វ័យជរាដែលធ្វើឲ ស្បែកប្រែទៅជាស្ងួត ភាពតានតឹងខាងផ្លូវចិត្ត និងផ្លូវកាយ ការទទួលទានដំណេកមិនគ្រប់គ្រាន់ និង របប អាហារខុសប្រក្រតី ឬប៉ះពាល់ដល់សុខភាព។ ថ្ងៃនេះ យើងសូមណែនាំ លោកអ្នកនូវវិធីងាយៗ មួយចំនួន ក្នុងការកំចាត់ចោល រង្វង់ភ្នែកខ្មៅ បានយ៉ាងមានប្រសិទ្ធិភាព។
វិធីទី១៖
ចិតសំបកផ្លែត្រសក់ កន្លះផ្លែ និងដំឡូងបារាំង ១ផ្លែ ចិញ្ច្រាំឲម៉ដ្ឋ ហើយត្រងយកទឹក បន្ទាប់មកយកក្រណាត់ស្អាតជ្រលក់ទឹកនោះ ហើយបិតលើត្របកភ្នែកជុំវិញរង្វង់ខ្មៅ ទុករយៈពេល ១៥ ទៅ២០ នាទី ទើប លាងសំអាតចេញថ្នមៗ ជាការស្រេច។
វិធីទី២៖
កិនប៉េងប៉ោះ ១ផ្លែ ត្រងយកតែទឹក លាយជាមួយទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ ម្សៅរមៀត១ចិប ម្សៅក្រាម ២ស្លាបព្រាកាហ្វេ រួចកូរឲសព្វ បន្ទាប់មកលាបលើរង្វង់ភ្នែកខ្មៅ លាងទឹកចេញបន្ទាប់ពីទុកបាន ១៥ នាទី។
វិធីទី៣៖
កិនស្លឹកជីអង្កាមស្រស់ ១ក្តាប់ រួចច្របាច់ទឹកក្រូចឆ្មារកន្លះផ្លែចូល ហើយលាបទៅលើស្នាមខ្មៅ ជុំវិញភ្នែក ទុក ១៥នាទី ទើបលាងទឹកចេញ។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ homeveda