ស្ទើរតែមិនគួរអោយជឿ ៖ ស្រីស្រស់វ័យក្មេង វ័យ ១៨ ឆ្នាំ ដែលត្រូវបានគេផ្តិតឃ្លីបវីដេអូបាន ទិដ្ឋភាព រួមនាងរួមភេទ នៅទីសាធារណៈ ក្នុងទីក្រុងហុងកុង កាលពីពេលកន្លងទៅនោះត្រូវបានចាប់ឃាត់ខ្លួន ហើយ បន្ទាប់ពីចូលខ្លួនទៅសារភាព ដល់អាជ្ញាធរពាក់ព័ន្ធ ។
គួរបញ្ជាក់ថា ទាំងពីរនាក់ដៃគូ ពោល ទាំងភាគីប្រុស និងខាងស្រី មានវត្តមាន នៅក្នុងឃ្លីបរួមភេទនៅ ទីសាធារណៈនោះ ត្រូវបានចាប់ឃាត់ខ្លួនទាំងពីរនាក់ហើយ ។ បន្ថែមពីលើនេះ សារព័ត៌មានក្នុងស្រុក រួមមានដូចជា Coconuts Hong Kong និង Apple Daily នោះ ធ្វើសេចក្តី រាយ ការណ៍អោយដឹងថា ជន ជាប់ចោទខាងភាគីនារី បានចូលខ្លួន មកសារភាពទោសកំហុស និងអោយ មន្រ្តី ប៉ូលីសចាប់ឃាត់ខ្លួន កាលពីថ្ងៃពុធកន្លងទៅនេះ ។ នាងត្រូវបានចាប់ឃាត់ខ្លួន ពីបទ ប្រព្រឹត្តិ សកម្មភាពអាសអាភាស នៅ តាមទីសាធារៈ ដោយរូបនាងត្រូវរក្សាទុកនៅមន្ទីរឃុំឃាំងនៅឡើយ ។
ជាការដាក់ពិន័យ ជាអតិបរិមាន សម្រាប់ទោសកំហុសខាង លើ ហោច ណាស់ ទាំង ២ នាក់ ត្រូវជាប់ ពន្ធនាគារ ៧ ឆ្នាំ ។ ជនជាប់ចោទ ប្រព្រឹត្តិសិច នៅទីសាធារណៈ មួយគូនេះ បានញ៉ាំងអោយផ្ទុះឡើង នូវពាក្យចចាមអារាម ក៏ដូចជា ភាពរស៊ើបមួយនៅក្នុងសង្គមហុងកុង ខណៈទាំងពីរនាក់ ត្រូវបានគេ អះអាងថា ជានិស្សិត កំពុងតែសិក្សា នៅឯសាកលវិទ្យាល័យ Polytechnic ទីក្រុង ហុងកុង ។ សេចក្តី រាយការណ៍ បន្តអោយដឹងថា ៖ ភាគីបុរស ស្ថិតនៅក្នុងវ័យ ទើបតែ ១៩ ឆ្នាំ នោះ ក៏ត្រូវបានចាប់ឃាត់ ខ្លួនដូចគ្នាដែរ ១ សប្តាហ៍មុននឹងធ្វើការចាប់ឃាត់ខ្លួន ដៃគូជានារី ។
បណ្តុំរូបភាពច្រើនសន្លឹក រួមនឹងប្រជុំវីដេអូជាច្រើន ឃ្លីប ត្រូវ បាន ចែកចាយ និងទទួលបានការពេញ និយមជាខ្លាំងនៅតាមប្រព័ន្ធអ៊ិនធើណេត សរ បញ្ជាក់ អោយឃើញ ដៃគូទាំងពីរនាក់ បានរួមសង្វាស នឹងគ្នា នៅលើផ្លូវថ្នើរជើង តាមបណ្តោយផ្លូវ Fat Kwong កៀកទៅនឹង ចំណតរថភ្លើង ជិតនឹងសាកល វិទ្យាល័យ Hong Kong Polytechnic University នាវេ លា ម៉ោងទាបភ្លឺ ឈានចូលថ្ងៃទី ២ មេសា ឆ្នាំ ២០១៥ កន្លងទៅនេះ ។
ប្រភព ពីសារព័ត៌មានក្នុងស្រុក South China Morning Post អោយដឹងថា ដៃគូមួយគូរនេះ មុននឹង ឈានទៅដល់ ភាពត្រេកត្រអាលតាមដងផ្លូវយ៉ាងដូច្នេះ ពួកគេ បានផឹកស្រវឹងជ្រុល ក្នុងកម្មវិធីខួប កំ ណើតមិត្តភក្កិប្រុស របស់ភាគីខាងបុរស កាលពីក្បាលព្រលប់ ។ ពួកគេ ទើបតែបានជួបគ្នា បានត្រឹម តែពីរដងនោះទេ ។ ក្រុមមន្រ្តីប៉ូលីសអោយដឹងថា ភ្លាមៗបន្ទាប់ពីមាន សេចក្តីរាយការណ៍ ថាមានករ ណីដ៏កម្រកំពុងតែកើតមាន ពួកគេក៏បានចុះផ្ទាល់ទៅកន្លែងកើតហេតុ ប៉ុន្តែ ដៃគូ ២ នាក់ ជាអ្នកដើរ តួ នោះ បានគេចខ្លួនបាត់ទៅហើយ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ ក្រោយពីប្រមូលបានភស្តុតាងរួម មានស្រោមអនាម័យ ទឹកកាម នៅកន្លែងកើតហេតុ ក៏ដូចជា ស៊ើបអង្កេត វីដេអូ ដែល ថតបាន សាយ ភាយនៅលើអ៊ិនធើណេត មន្រ្តីប៉ូលីស ក៏សម្រេចក្តីរហូតឈានដល់ការចាប់ឃាត់ខ្លួនតែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន