មិនគួរអោយជឿ ៖ បុរសដែលជាអ្នកធ្វើដំណើរម្នាក់ បានច្រឡោតខឹង និងបង្កជាអំពើហឹង្សា
មួយរំពេច បន្ទាប់ពីក្រុមមន្រ្តីប៉ូលីស ឃាត់ម៉ូតូរបស់គាត់ ខណៈបើកបំពានច្បាប់ចរាចរណ៍
ដោយគាត់បានដកកាំបិទ ដែលមានប្រវែងដល់ទៅ ៣០ ស.ម ដេញចាក់ក្រុមមន្រ្តីប៉ូលីស
ស្រស់ៗ ដូចថតខ្សែភាពយន្ត នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌
មានបរទេស singaporeseen ។
ដោយឡែក បើយើងងាកក្រឡេកទៅមើលដៃគូស្រី ដែលបានរួមដំណើរនៅលើម៉ូតូជាមួយ
នឹងបុរសចិត្តសឿងនោះវិញ ត្រូវបានរកអោយឃើញថាបានបង្កឈ្លោះជាពាក្យសម្តីជាមួយ
នឹងអ្នកថតសកម្មភាពនេះផងដែរ។
ដោយឡែក បើយោងតាមរបាយការណ៍ពីគេហទំព័រ 56.com អោយដឹងថា ករណីខាងលើ
នេះ បានកើតឡើងនៅក្នុងខេត្ត Jiangxi ប្រទេសចិន ។ លើសពីនេះ ប្រភពដដែលបន្ថែម
ថា អ្នកដំណើរ ដែលបង្កជាភាពចលាចលទាំងពីរនាក់ ភ្លាមៗនោះ ក៏បានបើកគេចខ្លួន
បាត់។ ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាបន្តិចទៅ ៖
ចងចាំ ៖ ការបំពានច្បាប់ ការប្រើអំពើហឹង្សា ក៏ដូចជា បង្ករបួសស្នាម ត្រូវប្រឈម
មុខក្នុងការផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ដូច្នេះ គួរណាកុំប្រព្រឹត្តិខុសទើបជាការ
ប្រសើរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen