CamNews

ព័ត៌មានអន្តរជាតិ 

ប្រឈមក្នុងការដេកគុក ៦ ឆ្នាំ ព្រោះចាក់ មិត្តប្រុស ក្រោយគាត់ ផោមដាក់ ពេលមានជម្លោះ

ព័ត៌មានអន្តរជាតិ ៖  បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស   ដែលទើបតែបានចេញផ្សាយកាលពីសប្តាហ៍កន្លងទៅនេះ  បានគូសបញ្ជាក់
អោយដឹងថា ស្រ្តីម្នាក់   ត្រូវបានចាប់ឃាត់ខ្លួន  និង ប្រឈមក្នុងការជាប់ពន្ធនាគារដល់
ទៅ ៦ ឆ្នាំ     បន្ទាប់ពីនាង  បានចាក់មិត្តប្រុសរបស់ខ្លួន  អោយរបួស បន្ទាប់ពីគាត់បាន
ផោមដាក់ អំឡុងពេលនៃការមានជម្លោះជាមួយនឹងគ្នា។

គួរបញ្ជាក់ផងដែរថា ស្រ្តីរូបនោះ មានឈ្មោះ Deborah Ann Burns វ័យ ៣៧ ឆ្នាំ ស្រប
ពេលដែលមិត្តប្រុសរបស់នាង ដែលជាជនរងគ្រោះនោះ មានឈ្មោះ Willie Butler ។
យ៉ាងណាមិញ បើយោងតាមសម្តីជនជាប់ចោទ   Deborah  ក៏បានបញ្ជាក់អោយដឹង
ផងដែរថា   រឿងនេះអាចកើតឡើងទៅបាន    បន្ទាប់ពីពួកគេមានជម្លោះ  ជាមួយគ្នា
បន្តិចបន្តួច ព្រោះតែរឿងលុយ អំឡុងពេលនៃការមើលទូរទស្សន៍ ។  រំពេចនោះ មិត្ត
ប្រុសរបស់ខ្លួន ក៏បានងើបដើរចេញ ក៏លេចចេញនូវខ្យល់ធម្មជាតិ  (ផោម) ដាក់មុខ
របស់នាង   ។  ដោយហេតុតែមានកំហឹងរៀងៗខ្លួននោះ  មិត្តប្រុសរបស់នាងក៏បាន
យកកាំបិតគប់មកលើរូបនាង      ពេលនាងរើសបាន  នាងក៏បានគប់ត្រលប់ទៅវិញ
ដោយបានចាក់ដោតពោះរបស់គាត់ ធ្លាយចូលទៅក្នុងក្រពះ។

ដោយឡែក មលទល់នឹងពេលនេះ ស្រ្តីដែលជាជនជាប់ចោទ  ត្រូវបានចាប់ឃាត់ខ្លួន
ហើយ ដែលអាចនឹងប្រឈមមុខក្នុងការជាប់ពន្ធនាគារដល់ទៅ ៦ ឆ្នាំ។ បើនិយាយពី
ជនរងគ្រោះ  លោក   Butler  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  ដើម្បីធ្វើការសង្គ្រោះ
បន្ទាន់ តែមិនមានការគំរាមគំហែងដល់អាយុជីវិតនោះទេ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ mirror


Tags: international news strange news unbelievable news pic