ព័ត៌មានអន្តរជាតិ ៖ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ អូស្រ្តាលី មួយ រូបគឺ លោក Malcolm Turnbull បាន ប្រកាស ចូលរួមប្រកួត ប្រជែង ជាមួយនឹងលោក នាយករដ្ឋមន្រ្តីអូស្រ្តាលី តូនី អាបុត ក្នុងបេក្ខភាព នាយករដ្ឋមន្រ្តី ដែលលោកនឹងធ្វើការ លាលែងចេញពីតំណែង រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ នេះបន្ដទៀតថា លោក Turnbull បាន ប្រកាសថាលោកបានលាលែងចេញពីតំណែងរបស់លោកជា រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនង ដើម្បីធ្វើការប្រកួតប្រជែង ជា មួយ នឹងលោក អាបុត សម្រាប់ថ្នាក់ដឹកនាំ គណបក្ស សេរី និយម ដែលនេះជា ការជូនដំណឹងទៅកាន់ លោក នាយករដ្ឋមន្រ្តី បន្ទាប់ពីកំឡុង ពេលចោទ សួរមួយនៅក្នុងសភា។
លោក Turnbull អតីត មេដឹកនាំគណបក្ស ប្រឆាំង ឈ្មោះបក្សសេរីនិយម បានថ្លែងប្រាប់ក្រុមអ្នក សារព័ត៌មាន បន្ដទៀត ថាប្រជាពលរដ្ឋអូស្រ្តាលីទាំងអស់បាន “ធ្វើចិត្តរបស់ពួកគេ រួចអស់ ហើយ” សម្រាប់សកម្មភាពដឹកនាំរបស់ លោកនាយករដ្ឋមន្រ្តីអាបុត នាពេលបច្ចុប្បន្ន។
លោកនិយាយថា លោក បានប្រឹក្សា ជាមួយ នឹង ក្រុម ការងាររួចរាល់ហើយ មុននឹងសម្រេចថា លោក នឹងធ្វើ ការ ប្រកួតប្រជែងជាមួយនឹងលោកនាយករដ្ឋមន្រ្តីឈរលើគណបក្សប្រឆាំងដែលជា សញ្ញាមួយសបង្ហាញ ថាលោកមាន ជំនឿ ចិត្ត ក្នុងការឈ្នះឆ្នោត ដើម្បីក្លាយទៅ ជានាយករដ្ឋមន្រ្តី ដោយ ជោគជ័យនៅអាណត្តិក្រោយនេះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល