CamNews

ព័ត៌មានអន្តរជាតិ 

Update : ស៊ិនហួរ ចុះផ្សាយអោយដឹង នាវាដឹកទំនិញ កម្ពុជា​លិចនៅប្រទេស ជប៉ុន នោះសម្លាប់ នាវិក ៣ នាក់

ព័ត៌មានអន្តរជាតិ ៖ សមាជិក នាវិក ៣ នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាវាដឹកទំនិញ  របស់កម្ពុជា មួយគ្រឿង បានក្រឡាប់លិច លើផ្ទៃសាគរ ក្នុងខេត្ត​ Aomori ប្រទេសជប៉ុន វេលាព្រឹកព្រលឹមថ្ងៃសុក្រព្រឹក មិញនេះ ។

ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចុះផ្សាយអោយដឹងថា នាវាដឹកទំនិញរបស់កម្ពុជាមួយ  គ្រឿងនោះ មានឈ្មោះថា "MING GUANG" មានទម្ងន់ដល់ទៅជិត ២០០០ តោន បានក្រឡាប់លិច មានរយៈចម្ងាយ ប្រមាណ ១៨ គ.ម ពីឈូងសមុទ្រ Aomori នាម៉ោងប្រមាណជាង ៦ ព្រឹក ម៉ោងក្នុងស្រុក ប្រទេស    ជប៉ុន ក្នុងលក្ខខ័ណ្ឌអាកាសធាតុ មានខ្យល់កន្ទ្រាក់ខ្លាំង ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា   ក្រុមនាវិក ទាំងអស់មានគ្នា ដល់ទៅ ១០ រូប ត្រូវបានជួយសង្គ្រោះ តាមរយៈឧទ្ធម្ភាគចក្រ និង ទូកល្បាត ក្នុង   នោះ នាវិក ៣ នាក់ ត្រូវបានអាជ្ញាធរ រាយការណ៍ថា ស្លាប់បាត់បង់ជីវិត នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ


                                                        បញ្ជាក់ ៖  រូបភាពឯកសារ

របាយការណ៍ បញ្ជាក់អោយដឹងថា ជនរងគ្រោះពីរនាក់ជានាវិកជនជាតិចិនខណៈម្នាក់ផ្សេងទៀតជានាវិក ជនជាតិខ្មែរ ។ ខណៈក្រុមនាវិក ៧ នាក់ដែលមានឱកាសរស់រានមានជីវិតនៅឡើយនោះ ពីរ   នាក់ជាជន ជាតិបង់ក្លាដេស និង ៥ នាក់ផ្សេងទៀត គឺជាជនជាតិចិន ពួកគេទាំងអស់គ្នា ត្រូវ ​​​បាន​​    ក្រុមការងារជួយ សង្គ្រោះបានទាន់ពេល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: National news local news social news Cambodia Khmer Asia Phnom Penh