CamNews

សុខភាព 

វិធីសាស្រ្ដ ៣យ៉ាងអាចជួយអោយស្រ្ដីមានទារក



យល់ដឹង៖ ជាការពិតណាស់ តាំងពីយូរលង់ណាស់​មកហើយ ស្រ្ដីមួយចំនួនធំ លើពិភព
លោកយើងនេះ ក៏អាចនឹងមិនមានកូនដែរ បន្ទាប់ពីគេរៀបអាពាហ៍ពិពាហ៍រួចហើយ។
ប៉ុន្ដែពេលថ្មីៗនេះ តាមអោយដឹងពីអ្នកស្រាវជា្រវ ក៏ដូចជាការអង្កេតពី មនុស្សមួយចំនួនធំ
បានអោយដឹង ៣ វិធីសាស្រ្ដខាងក្រោមនេះ គឺអាចជួយអោយស្រ្ដីមានទារកបាន បើសិនជា
ស្រ្ដីនោះ រៀបការហើយមិនមានកូន។

១. ញាំ Blueberry Jam

Blueberry Jam គឺជាគ្រាប់ថ្នាំឱសថម៉្យាងដែល គេផលិតអំពីគ្រាប់ធញ្ញជាតិ ហើយភាគច្រើន
ត្រូវបានច្រកដាក់ក្នុងដបកែវតូចៗ ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពបំផុត។ អ្នកស្រី
Goge ovel ជាស្ដី្រនិពន្ធជនជាតិអង់គ្លេសម្នាក់ បាននិយាយថា Blueberry Jam គឺគ្រាប់ថ្នាំ
ដែលមានជីវជាតិខ្ពស់ ព្រមទាំងអាចជួយអោយស្រ្ដីមានផ្ទៃពោះផងដែរ ខណៈដែលគ្រាប់
ថ្នាំនោះ មានផ្ទុកជាតិ Gene បុរសក្នុងនោះហើយស្រាប់។


២. ញាំស៊ុតអោយបានច្រើន (សារធាតុពណ៌សរបស់ស៊ុត)
តាមការបង្ហាញរបស់ក្រុមអ្នកវិទ្យាសាស្រ្ដមួយចំនួន បានបង្ហាញថា ការញាំស៊ុតមាន់ ទា
ឬក្ងាន ក៏អាចជួយអោយស្រ្ដីមានកូនផងដែរ។ តាមការអះអាងរបស់លោកវិជ្ជបណ្ឌិត Rena
Munin បានអោយដឹងថា ការទទួលទានយកសារធាតុពណ៌ស របស់ស៊ុតមុនពេលរូមភេទ
គឺអាចជួយអោយស្រ្ដីមានកូនដល់ទៅ ៧០​ ភាគរយ។


៣.​ គប់គ្រវែងខោទ្រនាប់ស្រ្ដីដាក់លើដំបូលផ្ទះ
វិធីសាស្រ្ដទីបីនេះ គឺជាវិធីសាស្រ្ដមួយ ដែលមានតាំងពីបុរមបុរាណ នៃប្រទេសមួយចំនួន
ដែលស្ថិតក្នុងទ្វីបអាហ្រ្វិក ជាពិសេសដូចជាប្រទេស​ Congco ជាដើម។ ថ្វីត្បិតតែ វិធីសាស្រ្ដ
នេះ ស្ដាប់ទៅគួរអោយអស់សំណើចមែន តែក៏មានមនុស្សជាច្រើននាក់ជឿលើវា ហើយធ្វើ
បានសម្រេចដែរ។ ចុះអ្នកវិញជឿលើចំនុចទីបីនេះ ដែរឬទេ?

ដោយ៖ នារី
ប្រភព៖ glamour


Tags: lifestye knowdement healt 3 way get pregnant