CamNews

ព័ត៌មានអន្តរជាតិ 

ឧត្តមសេនីយ៍ មនុស្ស កុងប៉ាន ចូលសារភាព នៅស្នងការប៉ូលីស ក្រោយរកឃើញ សពខ្មោច រាប់សិបនាក់ ពីផ្នូរខ្មោច

ព័ត៌មានអន្តរជាតិ ៖ ឧត្តមសេនីយ៍ មនុស្ស កុងប៉ាន (Manus Kongpan) ជនសង្ស័យដែលជាប់ពាក់ ព័ន្ធជាមួយនឹងការជួញដូរមនុស្សខុសច្បាប់​ នៃជនជាតិ ដើមភាគតិច អ៊ីស្លាម Rohingya ពីប្រទេស មីយ៉ាន់ម៉ា នោះ បានចូលខ្លួនសារភាព នៅឯស្នាក់ការ  កណ្តាលប៉ូលីសថៃ កណ្តាលទីក្រុងបាងកក ហើយ នៅថ្ងៃទី ៣ មិថុនា កន្លងទៅនេះ ។


សេចក្តីរាយការណ៍ ពីប្រភពសារព័ត៌មានសឹង្ហបុរី CNA អោយ   ដឹងថា ឧត្តមសេនីយ៍ វ័យ ៥៨ ឆ្នាំរូប នេះ ត្រូវបានឃាត់ខ្លួននៅឯជុំរុំ កងទ័ព  ក្នុងខេត្ត Nakhon   Si  Thammarat បន្ទាប់ពី តុលាការខេត្ត Songkhla ចេញដីកាចាប់ឃាត់ខ្លួន កាលពីថ្ងៃច័ន្ទ   ដើមសប្តាហ៍នេះ ។ គួរបញ្ជាក់ថា ឧត្តមសេនីយ៍ មនុស្ស កុងប៉ាន  ជា មន្រ្តី  យោធា  ជាន់  ខ្ពស់បំផុត ដែល  ជាប់ពាក់ព័ន្ធ ជាមួយនឹងការបង្ក្រាបបទ ល្មើសជួញដូរមនុស្ស ក្រោយពីរកឃើញ  ផ្នូរសព  ជាច្រើនកន្លែង នៅឯជុំរុំជួយដូរមនុស្សខុសច្បាប់ Rohingya កណ្តាល ព្រៃជ្រៅ ក្នុងខេត្ត Songkhla ភាគ  ខាងត្បូង ប្រទេស ថៃ កាលពីអំឡុងខែ មុន ក្នុងនោះ យោធា ប្រទេសថៃ បានធ្វើការបដិសេធ ទៅ លើ   ការពាក់ព័ន្ធនិងចូលរួម ពីសំណាក់មន្រ្តី យោធារបស់ខ្លួន ក្នុងបទល្មើសជួញដូរមនុស្សលើកនេះ ។

គួររំឮកថា ឧត្តមសេនីយ៍ មនុស្ស កុងប៉ាន ធ្លាប់ជាមេបញ្ជាការនៃកងទ័ពថ្មើរជើង 25th នៅក្នុងខេត្ត Surat Thani ប្រទេសថៃ អំឡុងឆ្នាំ ២០០៥ - ២០០៦ មុនពេលលោកចូលបម្រើការជាឧត្តមសេនីយ៍ ជាន់ខ្ពស់ នៅភាគខាងត្បូងប្រទេសថៃ នៅឆ្នាំបន្ទាប់ ។ លុះមកដល់ឆ្នាំ ២០០៨-២០០៩ លោកធ្លាប់ ជាបញ្ជាការ កងទ័ព 42nd Military Circle នៅក្នុងខេត្ត Songkhla ទទួលបន្ទុកក្នុងការគ្រប់គ្រងយោ ធាទៅលើខេត្ត Chumphonខណៈក្រោយមកលោកបានក្លាយជាទីប្រឹក្សានៅឯយោធាភូមិន្ទប្រទេស ថៃអំឡុងខែ មេសា ឆ្នាំ ២០១៥ នេះផ្ទាល់តែម្តង ។

យោងតាមប្រភព ពីមន្រ្តីប៉ូលីស ភាគខាងត្បូង ប្រទេសថៃ ឧត្តមសេនីយ៍ មនុស្ស កុងប៉ាន គឺជាជន សង្ស័យអទិភាព ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស នៅក្នុងតំបន់ តួយ៉ាងឈ្មោះរបស់លោកត្រូវបាន គេរកឃើញ នៅក្នុងសៀវភៅ គណនេយ្យ ដែលបាន  រឹបអូស បានដោយមន្រ្តីប៉ូលីស ពីជនសង្ស័យ ឧក្រិដ្ឋកម្មជួញដូរមនុស្ស ។ មេបញ្ជាការ    យោធា ថៃ ឧត្តម សេនីយ៍ Udomdej Sitabutr នៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ  បាន ផ្អាក    ការងារ ឧត្តម សេនីយ៍ ម នុស្ស កុងប៉ាន ពីមុខតំណែង ខណៈលោក តាំងចិត្ត អោយដឹងថា មិនជ្រៀតជ្រែកជាមួយនឹងប្រព័ន្ធយុត្តិធម៌នោះទេ ។ គួររំឮកថាឧត្តមសេនីយ៍ មនុស្ស កុងប៉ាន​គឺជាបុគ្គលទី ៨៥ ហើយ  ដែល  អាជ្ញាធរ ប្រទេសថៃ តាមប្រមាញ់រក ពីករណីពាក់ ព័ន្ធ ជួញដូរមនុស្សខុសច្បាប់ ក្នុងនោះ ៥២ នាក់ ត្រូវបានចាប់ឃាត់ខ្លួន៕

- អាន ៖ ដាក់ទោស មន្រ្តីប៉ូលីស​ច្រើនជាង ៥០ នាក់ ក្រោយរកឃើញ សពខ្មោច ៣៣ នាក់ ពីផ្នូរ ច្រើនកន្លែង

- អាន ៖ ចាប់បាន ពីជឃាត មនុស្ស ពិត ក្រោយរកឃើញ ផ្នូរ កណ្តាលព្រៃជ្រៅ មិនតិចជាង​ ៣០ ផ្នូរ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand CNA Rohingya