នៅក្នុងគំរោង ២០០ លានផោនរបស់ Manchester United ដើម្បីស្តារកិត្តិយស ឡើងវិញនោះ កីឡាករទី ៤ ដែលបិសាចក្រហម ចង់បានគឺ ជាកីឡាករដែល មកពីក្រុម Dortmund ។
កីឡាករ Dortmund ម្នាក់នេះ មានឈ្មោះថា Gundogan មានវ័យ ២៣ ឆ្នាំ ជាកីឡាករដែល សព្វ ថ្ងៃលេង អោយក្រុម Dortmund នៅក្របខណ្ឌកំពូល របស់អាលឺម៉ង់ ។ តែថ្មីៗនេះ Gundogan មិនបានចេញមុខ អោយក្រុម Dortmund បានច្រើនឡើយ ព្រោះគាត់មាន របួសខ្នង ។ កីឡាករ មួយនេះ ត្រូវបានក្លឹបយក្ស នៅអឺរ៉ុប ៣ ក្រុមកំពុងតែ ស្រក់ទឹកមាត់ ចង់បានដែល ក្នុងនោះ មាន ដូចជា Manchester United របស់ អង់គ្លេស Real Madrid របស់អេស្ប៉ាញ និង Bayern Munich ដែលជាគូ សត្រូវរបស់ Dortmund ។ បើតាម ព័ត៌មាន ច្បាស់ការមួយថា កុងត្រា Gundogan និង Dortmund នឹងផុតកំណត់នៅ រដូវក្តៅឆ្នាំ ២០១៥ នេះ ហើយដែលតំលៃ នៃការផ្ទេរ ត្រូវបានគេ ដឹងថា មានតំលៃប្រមាណ ២៥ លានផោន ។ តាមប្រភព ព័ត៌មាន មួយផ្សេងទៀត ពីក្រុម Dortmund បានអោយដឹងថា Bayern Munich មានភាគរយ នៃការជោគ ជ័យទិញយក Gundogan ច្រើនជាងគេ ព្រោះថានៅ ជិតគ្នាស្រាប់ ងាយស្រួលបញ្ចុះបញ្ចូល ។ យើងនៅ មិនទាន់ទទួល បានព័ត៌មាន ច្បាស់ណាមួយឡើយ តែយើងគ្រាន់ តែដឹងថា Bayern Munich មានប្រៀប ជាងក្រុម ២ ផ្សេងទៀត ។
ការទិញ Gundogan នេះអ្នកដឹកនាំក្រុមលោក David Moyes សង្ឃឹមថា អាចទិញកីឡាករ រូបនេះ មកជួយ ជាជំនួយដល់ ខ្សែរប្រយុទ្ធ Van Persie ហើយម្យ៉ាងវិញ ទៀត Gundogan ក៏អាចចាប់ ដៃគូរជាមួយ អតីត មិនរួមក្រុមចាស់ Kagawa ផងដែរ ។ ចំពោះក្រុម Real Madrid និង Bayern Munich មិនត្រូវបាន គេដឹងថា ចង់ទិញ Gundogan ដើម្បីដាក់បំពេញ យុទ្ធសាស្ត្រអ្វី នោះឡើយ ។
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail