CamNews

ព័ត៌មានអន្តរជាតិ 

សម្រេចចាប់ឃាត់ខ្លួន មនុស្ស ៩ នាក់ សង្ស័យចូលដៃ ជាមួយ ក្រុមសកម្មប្រយុទ្ធ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ក្រោយពីបានដកស្រង់ អត្ថបទផ្សាយពី ទំព័រសារព័ត៌មានក្នុងស្រុក ម៉ាឡេស៊ី Bernama អោយដឹងថា មនុស្ស ៩ នាក់ មកពីរដ្ឋពីរ រដ្ឋ Kadah និងរដ្ឋ Selangor ត្រូវបានអាជ្ញាធរ សម្រេចធ្វើការចាប់ឃាត់ខ្លួន ដោយមានការសង្ស័យ ថាជាប់ពាក់ ព័ន្ធជាមួយនឹងសកម្មភាពចូលដៃ ជាមួយនឹងពួកសកម្មប្រយុទ្ធ ។

លោក Khalid Abu Bakar ជាមន្រ្តីប៉ូលីសជាន់ខ្ពស់មួយរូប បានគូសបញ្ជាក់អោយដឹងថា ក្រុមមនុស្ស ទាំង ៩ នាក់នោះ គឺមានអាយុចន្លោះពី ២២ ទៅ ៥៥ ឆ្នាំ ខណៈពេលដែលពួកគេ ត្រូវបានចាប់ឃាត់ ខ្លួនក្នុងប្រតិបត្តិការជាបន្តបន្ទាប់ នៅកន្លែងខុសៗគ្នា ក្នុងរដ្ឋពីរខាងលើ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា រាល់បេក្ខភាពទាំង ៩ នាក់នោះត្រូវបាន អាជ្ញាធរជឿ និង សង្ស័យអោយដឹងថា បានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមសកម្មប្រយុទ្ធ ខណៈមាន ទំ នួលខុសត្រូវ ក្នុងការរៀបចំផែនការ វាយប្រហារ ក្នុងស្រុក ក៏ដូចជាក្រៅស្រុក ។ ពួកគេ ក៏ត្រូវបាន សង្ស័យអោយដឹងថា មានជាប់ពាក់ព័ន្ធជាមួយនឹង ក្រុមសកម្មប្រយុទ្ធក្រៅប្រទេស ដូចគ្នាដែរ ។

សេចក្តីរាយការណ៍ដដែលបន្តអោយដឹងថា បុគ្គលមួយចំនួន ដែលត្រូវបានចាប់ឃាត់ខ្លួននោះ បាន មានជំនួបកិច្ចប្រជុំជាសម្ងាត់ ដើម្បីពង្រឹងមនោគមវិជា្ជវិទ្យសាស្រ្ត នយោបាយ របស់ក្រុមសកម្មប្រ យុទ្ធ ហើយពួកគេ ក៏ត្រូវបានរកអោយឃើញថា បានវៃអង្គាស ថវិការ ក្នុងន័យ បង្កើត បង្កើន និង បង្វិកយោធាសម្ងាត់របស់ខ្លួន ត្រៀមរៀបចំ ក្នុងសកម្មភាពវាយប្រហារ ណាមួយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Viral video Breaking news Malaysia