CamNews

ព័ត៌មានអន្តរជាតិ 

១៩ នាក់ ជាប់គាំងក្នុងដីជម្រៅជាង ៦០០ ម៉ែត្រ បន្ទាប់ពីកក្រើកធរណី

ប៉ូឡូញ ៖ មកទល់នឹងពេលនេះ  កម្មកររ៉ែ ១៩ នាក់ហើយត្រូវបានជួយសង្គ្រោះ  បន្ទាប់ពីបាន
ជាប់គាំងនៅក្រោមដី ​ ជម្រៅប្រមាណជាង ៦០០ ម៉ែត្ រ ​នាកន្លែងរ៉ុករករ៉ែ Rudna ចម្ងាយជាង
៤០០ គីឡូម៉ែត្រ ភាគនិរតី ទីក្រុង Warsaw បន្ទាប់ពីបានជួបគ្រោះរញ្ជួយដីកាលពីពេលកន្លង
ទៅ   នេះបើយោងតាមសេចក្តីរាយការណ៍  ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរ
ទេស ស្កាយ ដែលទើបតែបានចេញផ្សាយនាវេលាប៉ុន្មានម៉ោងមុននេះ។

គួររំឭកផងដែរថា កម្មកររ៉ុករ៉ករ៉ែទាំងអស់ សំណាងល្អមិនបានប៉ះពាល់ដល់អាយុជីវិតអ្វីនោះ
ទេ គ្រាន់តែពួកគេមួយចំនួនធំបានទទួលរងរបួស បន្ទាប់ពីពួកគេបានដាច់ទំនាក់ទំនងអស់
ជាច្រើនម៉ោង ក្រោយពីការរញ្ជួយដីបានផ្តាច់នូវបណ្តាញទំនាក់ទំនង។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនរ៉ុករ៉ែ KGHM
ដែលកម្មករខ្លួនកំពុងជួបនូវឧបទ្ទេវហេតុនេះ គឺជាក្រុមហ៊ុនរ៉ុករករ៉ែ ធំជាងគេទីពីរនៅអឺរ៉ុប៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic