ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីបានកើតជំងឺមហារីកមក តារាស្រី Madani Print ក៍ត្រូវបានស្តាប់តាមបញ្ជារបស់គ្រូពេទ្យ ដោយសុខចិត្តកោរសក់របស់ខ្លួនដើម្បីរក្សាជិវិតរបស់នាង ។ ហើយបន្ទាប់មកនាងក៍តែងតែពាក់មួកមករហូត ក្រោយត្រូវកោរសក់អស់ពីក្បាល ចាប់តាំងពីពេលនោះមកនាង ក៍ត្រូវបានគ្រូពេទ្យបញ្ជាក់ថា នាងនឹងជាសះស្បើយឡើងវិញ ។
គួរបញ្ជាក់ឲ្យដឹងថា នាងបានបង្ហាញខ្លួនសារជាថ្មីម្តងទៀតដោយបង្ហោះរូបរបស់នាងនៅលើគណនី Instagram ជាមួយនឹងក្បាលត្រងោល ហើយថែមទាំងមិនបានពាក់មួក ឬ អ្វីផ្សេងសម្រាប់បិទបាំងឡើយ ។
ជាងនេះទៅទៀតតារាស្រីរូបនេះ ត្រូវបានគេកត់សម្គាល់ឃើញថា នៅពេលដែលនាងបង្ហោះរូបដែលមានសក់វែង គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ។
ក្រុមអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តនាង និងកោតសរសើរនាងថា នាងគួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយថែមទាំងជូនពរនាងឲ្យឆាប់ជាសះស្បើយថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar