CamNews

ព័ត៌មានអន្តរជាតិ 

ប្រទះឃើញ សត្វចេះស្លៀកពាក់ ខោអាវ ចាប់តាំងពី ១០០ ឆ្នាំមុនមកម្ល៉េះ

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញថា ក្រុមមនុស្ស​ បានចេះចាប់ផ្តើម
ស្លៀកបំពាក់អោយសត្វចិញ្ចឹមរបស់ខ្លួន ចាប់តាំងពី ១០០ ឆ្នាំមុនមកម្ល៉េះ វាពិតជាយូរជាង
ការរំពឹងទុករបស់មនុស្សគ្រប់គ្នាទៅទៀត  នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយពី
ទីភ្នាក់ងារសារព័ត៌មានបរទេស ដឺមីរ័រ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ

លើសពីនេះ    បើយោងតាមសម្តីលោកស្រី  Amy  Gregor  ដែលជាអ្នកនាំពាក្យ បានគូស
បញ្ជាក់អោយដឹងថា ជាការពិត នៅក្នុងស.វ ទី ២១ ក្រុមមនុស្សពិតជាចូលចិត្ត នៅក្នុងការ
តុបតែងសត្វចិញ្ចឹមរបស់ខ្លួន  អោយមើលទៅមានលក្ខណៈប្លែក  និ​ង  គួរអោយស្រឡាញ់
ដែលនៅក្នុងនោះ   មានការតុបតែង  ជាការស្លៀកបំពាក់ជាដើម  តែបើតាមការស្រាវជ្រាវ
របស់ក្រុមអ្នកវិទ្យាសាស្រ្តអោយដឹងថា   និន្នាការនៅក្នុងការធ្វើបែបនេះ  មិនចាប់ផ្តើមក្នុង
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ    តែតាមពិតទៅ  វាបានកើតឡើងតាំងពី ១០០ ឆ្នាំ
មុនមកម្ល៉េះ នោះគឺ ចាប់តាំងពីដើមឆ្នាំ ១៩០០ ឯណោះ   បន្ទាប់ពីបានប្រទះឃើញរូបថត
ដែលមាននៅលើទំព័រកាសែត អង់គ្លេស ស្របពេលដែលមានការសិក្សាស្រាវជ្រាវ ៕

ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ


Tags: international news strange news unbelievable news pic