ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០១៣
នេះថា រដ្ឋញូសោត វែលស៍ ត្រូវបានគេប្រកាស ដាក់ទៅក្នុងគ្រា មានអាសន្ន ស្របពេលដែល
អាជ្ញាធរប្រចាំ តំបន់បានអះអាងថា ក្រុម ពន្លត់អគ្គីភ័យ ដែលមិនមានលទ្ធភាពពេលនេះ មិន
អាចបង្ក្រាបគ្រោះភ័យ ដែលកំពុងកើតឡើងបានឡើយ ហើយ បើសិនជាភ្លើងឆេះព្រៃ បីកន្លែង
ព្រមៗគ្នានៅក្បែរទីក្រុងស៊ីដនី រួមផ្តុំគ្នាតែមួយនោះ វានឹងក្លាយជាគ្រោះមហន្តរាយ ដ៏ខ្លាំង និង
មិនអាចគ្រប់គ្រង បានជាក់ជាមិនខាន។
លោកអភិបាលរដ្ឋ ញូសោតវែលស៍ ប៊ែរី អូហ្វារ៉ែល ដាក់ចេញនូវការ ប្រកាសអាសន្ននេះ ស្រប
ពេលដែលលោក មើលឃើញ នូវគ្រោះមហន្តរាយដែលគ្រប់គ្រង ស្ទើរមិនចង់បាន ហើយ អ្វី
ដែលអាជ្ញាធរ អាចធ្វើបានពេលនេះ មាន តែការជម្លៀស ប្រជាជនចេញ ព្រមទាំងទ្រព្យសម្បត្តិ
ឯកជនមួយចំនួនដែល អាចយកទៅបានពីកន្លែង ដែល កំពុងទទួលរង ការគម្រាមកំហែងពីភ្លើង
ឆេះព្រៃតែប៉ុណ្ណោះ។
ដោយឡែកលោកជំនួយការស្នងការរដ្ឋ អាឡាន ក្លាក បានប្រាប់អ្នកសារព័ត៌មាន នានាថា
ការិយាល័យរបស់ លោក នឹងចាត់កម្លាំងធ្វើការ ជម្លៀសប្រជាជនពីតំបន់ ដែលនឹងទទួលរង
គ្រោះប្រសិន គេសម្លឹងឃើញថា ហានិភ័យ ខ្ពស់ នឹងអាចកើតមានឡើង មែននោះ។ លោក
បន្ថែមថា នៅពេលពេញមួយ ថ្ងៃចន្ទ នេះយើងសង្ឃឹម ថានឹងអាច គ្រប់គ្រងស្ថានការណ៍បាន
ទាំងស្រុង ប៉ុន្តែបើយើងមិនអាច គ្រប់គ្រងបានទេនោះ យើងក៏នឹងមិនឲ្យ នរណាម្នាក់បាត់បង់
ជីវិតដោយ សារវានោះឡើយ។
គួរបញ្ជាក់ថាភ្លើងឆេះព្រៃខាងលើនេះ បានកើតឡើងកាលពីចុង សប្តាហ៍មុននេះមកម្ល៉េះ ដោយ
បណ្តាលឲ្យផ្ទៃដី ៤០.០០០ហិកតា ទៅហើយទទួល រងការបំផ្លាញ ស្ថិតនៅក្បែរក្រុង លីតហ្គោ និង
ភ្នំខៀវ ដែលជាទីកំសាន្តប្រវត្តិ សាស្ត្រ របស់អូស្ត្រាលី ហើយដោយឡែកមូលហេតុនៃការឆេះវិញនៅ
មិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់ នោះទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល