CamNews

តន្រ្តី 

ទស្សនាការប្រគំតន្ត្រី និងការតាំងពិព័រណ៍ពាណិជ្ជកម្ម ដោយសេរីនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃ៧មករា

(ភ្នំពេញ)៖ សាធារណជនទាំងអស់ អាចអញ្ជើញចូលរួមទស្សនា ការប្រគំតន្ត្រី និងការតាំងពិព័រណ៌ពាណិជ្ជកម្ម ដោយសេរី និងឥតគិតថ្លៃនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៩៖០០នាទីយប់។

ការប្រគំតន្ត្រីនៅពហុកីឡដ្ឋានអូឡាំពិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នឹងមានការចូលរួមសម្តែង និងច្រៀងដោយសិល្បករ សិល្បការិនីល្បីៗ ប្រចាំកម្ពុជា។ ជាមួយគ្នានេះ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ក៏មានស្តង់ទិញជាច្រើន សម្រាប់ឲ្យសាធារណជនទស្សនា និងទិញទំនិញ ផលិតផលយកទៅប្រើប្រាស់ផងដែរ។

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News PP