ព័ត៌មានអន្តរជាតិ ៖ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (PAPUA New Guinea) នៅទ្វីប អូសេអានី កំពុងតែយកចិត្តទុកដាក់ជាខ្លាំង ទាសករ ការងារ ៨ នាក់រងគ្រោះក្រោម រូបភាពជួញដូរមនុស្ស ទៅដល់ដៃ ទូកនេសាទដែនសមុទ្រប្រទេសថៃ បន្ទាប់ពីខ្លួន បានជួយសង្គ្រោះបានសម្រេច ។
គួរបញ្ជាក់ ទាសករ ការងារ ៨ នាក់គឹជាជនជាតិខ្មែរ និង មីយ៉ាន់ម៉ា ។ នាយករដ្ឋមន្រ្តីប្រទេស PAPUA New Guinea លោក Peter O'Neill អះអាងអោយដឹងថា ទាសករ ដែន សមុទ្រ ៨ នាក់ ត្រូវបានជួយសង្គ្រោះ ដើមសប្តាហ៍ថ្ងៃច័ន្ទ ខណៈក្រុមការងារ នាវិក ២០ នាក់ ផ្សេង ទៀត ដែល អាចជា ជនរងគ្រោះដូចគ្នានោះ នឹងនាំខ្លួនមកសាកសួរចម្លើយ ។
ជនរងគ្រោះ ជួញដូរមនុស្ស បច្ចុប្បន្នភាពកំពុងតែស្នាក់អាស្រ័យនៅទី ដែលមានសុខ និងសុវត្ថិ ភាព រហូតដល់មានការរៀបចំ អោយមានការធ្វើ មាតុភូមិ និវត្តន៍ ។ លោក O'Neill អោយដឹងថា សកម្មភាពជួញដូរមនុស្សដោយបង្ខំ តាមរយៈគ្រប់រូបភាព និង ធ្វើជាទាសករ តាមគ្រប់វិធីយ៉ាង ណាក៏ដោយចុះ គឺជាការអនុវត្តន៍ដ៏គួរអោយស្អប់ខ្ពើម នៅក្នុងពិភពលោក សម័យទំនើប ។វាពិត ជាមានសារៈសំខាន់ ក្នុងការលុបបំបាត់ចោល សកម្មភាពអសកម្មទាំងនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ theaustralian