ព័ត៌មានអន្តរជាតិ ៖ បាក់រលំស្ពានអាកាស ទៅលើ រថយន្តក្រុង នៅឯទីក្រុងគ្រោងនឹង ធ្វើម្ចាស់ផ្ទះ នៃ កម្មវិធីប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup គឺនៅក្នុងក្រុង Belo Horizont ប្រទេសប្រេស៊ីល សម្លាប់មនុស្ស ២ នាក់ នេះបើយោង តាមការដកស្រង់ អត្ថបទ ផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ដែលទើបតែ បានចេញផ្សាយ កាលពីរំលងអាធ្រាត្រ យប់មិញនេះ ។
ប្រភពបញ្ជាក់ថា ស្ពានបេតុង ស្ថិតនៅក្រោមការសាងសង់មួយនេះ បាន បាក់រលំ ដោយបានសង្កត់ នៅលើ បណ្តារថយន្ត ខណៈពេលដែល មានការធ្វើចរាចរណ៍ ដ៏មមាញឹក នៅខាងក្រោម ។ សេចក្តី រាយការណ៍ បញ្ជាក់អោយដឹង រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងបានទទួលរងការខូចខាតយ៉ាង ដំណំនៅផ្នែកខាងមុខ ខណៈរថយន្ត ការដ្ឋានសាងសង់ និង ឡាន មួយចំនួនផ្សេងទៀត ក៏ត្រូវបាន គេបញ្ជាក់អោយដឹងថា រងនូវការខូចខាត ដូចគ្នាដែរ ។
គួរបញ្ជាក់ថា បណ្តាទីក្រុង ស្ថិតនៅភាគ អាគ្នេយ៍ ប្រទេស ប្រេស៊ីល បានតាមការគូសបញ្ជាក់ អោយ ដឹងថា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតបាល់ទាត់ ពិភព លោក World Cup វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ នៅសប្តាហ៍ ក្រោយនេះ ។ នាយកដ្ឋាន សុខាភិបាល មកពីរដ្ឋ Minas Gerais សរ បញ្ជាក់អោយដឹងថា បុរសជាអ្នកបើករថយន្តក្រុងខាងលើ និង មនុស្ស ម្នា ក់ផ្សេងទៀត បានទទួល រងនូវគ្រោះថ្នាក់ ស្លាប់បាត់បង់ជីវិត ខណៈ ២២ នាក់ផ្សេងទៀត បាន ទទួលរងរបួស ធ្ងន់ និង ស្រាល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី